ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ
ស្តាប់ទៅដូចជាកំប្លែងបន្តិចប៉ុន្តែវាជារឿងពិត! ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញសំឡេងចម្លែក ដែលដំបូងឡើយកងទ័ពជើងទឹកអង់គ្លេស ចោទថាជាការតាមដានរបស់រុស្ស៊ីលើនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននោះ តាមពិតទៅវាគឺជា ផោមត្រីបាឡែន ទៅវិញទេ។

ប្រភពពីកងទ័ពជើងទឹកអង់គ្លេស បានប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥ថា ខ្លួនចាប់បានរលកសញ្ញានៃសំឡេងចំនួន២ នៅចន្លោះកោះ Applecross និង Raasay នៃប្រទេសស្កុតឡែន ក្នុងរយៈពេលប៉ុន្មានថ្ងៃដាច់ពីគ្នា។ រលកសំឡេងដំបូងគឺស្ថិតនៅប៉ែកខាងជើង ហើយប៉ុន្មានថ្ងៃក្រោយមក មានរលកសំឡេងមួយទៀតស្ថិតនៅប៉ែកខាងត្បូង ដូច្នេះហើយ ទើបអង់គ្លេស សម្រេចចិត្តចេញសេចក្តីព្រមានឲ្យកងទ័ពជើងទឹករបស់ខ្លួន មានការប្រុងប្រយ័ត្ន។
ពីដំបូង ឧត្តមនាវីឯកម្នាក់សន្មត់ថា អគ្គនាយកដ្ឋានស្រាវជ្រាវទឹកជ្រៅរបស់យោធារុស្ស៊ី (GUGI) ប្រហែលជាកំពុងព្យាយាមដាក់ពង្រាយឧបករណ៍ចាប់សញ្ញា ដើម្បីតាមដាននិងប្រមូលព័ត៌មានពីនាវាមុជទឹករបស់កងទ័ពជើងទឹកអង់គ្លេស រួមមានទាំងនាវា Vanguard ផងដែរ។
យ៉ាងណា ឥឡូវអង់គ្លេសសន្មត់ហើយថា «ក្រោយការវិភាគយ៉ាងល្អិតល្អន់, នោះគឺជារលកសំឡេងសត្វសមុទ្រស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីមូលដ្ឋាននាវាមុជទឹក។ ត្រីបាឡែន បានបញ្ចេញឧស្ម័ននៅពេលដែលយើងចាប់រលកសញ្ញាបាន»។
បានជាអង់គ្លេសបារម្ភខ្លាំងចំពោះសកម្មភាពរុស្ស៊ីនៅឯសមុទ្រព្រោះថា នាវាមុជទឹកទាំងនេះ គឺជាកម្លាំងដ៏សំខាន់ដើម្បីកម្លាសត្រូវ ជាពិសេសខ្មាំងដែលមានអាវុធនុយក្លេអ៊ែរ។
ម្យ៉ាងនេះមិនមែនទើបលើកដំបូងឡើយដែលត្រីបាឡែនបង្កឲ្យមានការភាន់ច្រឡំ ពោលកាលពីឆ្នាំ២០១៩ ត្រីបាឡែនមួយហ្វូង ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសន័រវេស ដែលគេច្រឡំថាជា «ចារកម្មរុស្ស៊ី» និងចំណាយពេលតាមដានរាប់ឆ្នាំ ដល់ចុងក្រោយទើបដឹងការពិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះល្បាតរបស់បារាំង រងការគំរាមនិងការតាមដានពីយោធារុស្ស៊ីនៅសមុទ្របាល់ទិក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ