ព័ត៌មានអន្ដរជាតិ
លោក Yoon ទំនងគ្មានវាសនាវិលកាន់អំណាចវិញទេ ខណៈសំណុំរឿងចាក់ស្រេះកាន់តែខ្លាំង
សំណុំរឿងក្តីតាមនីតិវិធីតុលាការប្រឆាំងប្រធានាធបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាន់តែស្មុគស្មាញ ប៉ុន្តែក្នុងចំណោមដំណើររឿងរ៉ាងទាំងឡាយ រឿងមួយដែលអាចពិតប្រាកដ គឺថា លោក Yoon នឹងគ្មានវាសនាវិលទៅកាន់អំណាចវិញនោះទេ។

ប្រធានាធិបតី Yoon Suk Yeol ដែលបានច្រានចោលការស្នើរបស់សមាជិកបក្សអំណាចប្រជាជន (People Power Party) ដែលដឹកនាំដោយលោក Han Dong-hoon ដែលស្នើឲ្យលោកចុះចេញពីអំណាចក្រោយលោកប្រកាសច្បាប់អាជា្ញសឹកបរាជ័យ។
លោក Han Dong-hoon ដែលបានលាលែងពីប្រធានបក្សនេះ២ថ្ងៃក្រោយបានជួយរដ្ឋសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងនិងគ្រប់គ្រងស្ទើរតែ២ភាគ៣នៃសមាជិករដ្ឋសភាសរុប ក្នុងការទម្លាក់លោក Yoon ចេញពីអំណាចនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤។
មុនពេល និង ក្រោយការទម្លាក់ចេញពីអំណាចដោយរដ្ឋសភា លោក Yoon នៅតែរក្សាជំហរប្រយុទ្ធដល់ទីបញ្ចប់។ ការប្រយុទ្ធរបស់លោក គឺ សម្អាងតែលើដំណើរការនៃនីតិវិធីរបស់តុលាការធម្មនុញ្ញមួយប៉ុណ្ណោះ ដែលលោកសង្ឃឹមទទួលបានអំណាចត្រឡប់មកវិញ ក្នុងករណីតុលាការធម្មនុញ្ញច្រានចោលការចោទប្រកាន់របស់រដ្ឋសភាក្នុងការទម្លាក់លោក។
រឿងរ៉ាងបន្ទាប់ពីការទម្លាក់ពីអំណាច គឺច្រើនឡើងៗរហូតមានការនាំខ្លួនទៅឃុំឃាំង និងការចោទប្រកាន់ពីបទ«បះបោរ» ជាដើម។
កាលក្នុងសប្តាហ៍មុន តុលាការបានច្រានចោលសំណើសុំពន្យារពេលឃុំខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol។ ព្រះរាជអាជ្ញាបានចោទប្រកាន់ Yoon កាលពីថ្ងៃអាទិត្យ ពីបទប៉ះបោរ។ ទោះបីជាព្រះរាជអាជ្ញាមិនបានស៊ើបអង្កេតក៏ដោយ ក៏គ្មានអ្វីធំដុំនឹងផ្លាស់ប្តូរដែរ។ រឿងពិតនោះគឺថា Yoon នឹងមិនត្រូវបានគេដោះលែងទេ ហើយគាត់នឹងមិនត្រូវបានបញ្ចូលក្នុងតួនាទីរបស់គាត់ឡើងវិញទេ។
ការកាត់ក្តីឧក្រិដ្ឋកម្មសម្រាប់ការបះបោរគឺជាដំណើរការដាច់ដោយឡែកពីការកាត់ក្តីចោទប្រកាន់របស់តុលាការធម្មនុញ្ញ បន្ទាប់ពីតុលាការធម្មនុញ្ញដែលគេរំពឹងថានឹងបញ្ចប់ការសាកសួរ សេចក្តីសន្និដ្ឋាន និងប្រកាសសាលក្រមនៅក្នុងខែមីនាខាងមុខ។
ប្រសិនបើ ប្រធានាធិបតី Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ ហើយតំណែងប្រធានាធិបតីត្រូវបានទំនេរ ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវរៀបចំឡើងក្នុងរង្វង់៦០ថ្ងៃ បន្ទាប់ពីការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញ។

ក្នុងរយៈពេល៦០ថ្ងៃនេះជាពេលវេលាគ្រប់គ្រាន់សម្រាប់គណបក្សនយោបាយនីមួយៗ ដែលបច្ចុប្បន្នមានគណបក្សធំ២ គឺគណបក្សប្រជាធិបតេយ្យកូរ៉េ (KDP) មានសមាជិកសភាសរុប១៩២រូបនៃសម្ព័ន្ធគណបក្សប្រជាធិបតេយ្យ និង គណបក្សអំណាចប្រជាជន (PPP) ដើម្បីដាក់បេក្ខជន រៀបចំដំណើរការបោះឆ្នោត ចុះឈ្មោះបេក្ខជន និងធ្វើយុទ្ធនាការបោះឆ្នោត។
កាលឆ្នាំ ២០១៧ ការចោទប្រកាន់ប្រឆាំងទម្លាក់ប្រធានាធិបតី លោកស្រី Park Geun-hye នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦ និងត្រូវបានតម្កល់ដោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី១០ខែមីនា ហើយលោកស្រីត្រូវបានដកចេញពីតំណែង។
ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃទី១៥ខែមីនា នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី១៩របស់ប្រទេសជាថ្ងៃទី៩ខែឧសភា ហើយបានប្រកាសជាសាធារណៈ។ គណបក្សនយោបាយនីមួយៗបានតែងតាំងបេក្ខជនរៀងៗខ្លួនតាមរយៈបឋម។ ដំណើរការនេះចំណាយពេលតិចជាងមួយខែ។
បេក្ខជនត្រូវបានចុះឈ្មោះនៅថ្ងៃទី ១៥និង១៦ខែមេសា។ ការបោះឆ្នោតដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី៤និង៥ឧសភា។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងនៅថ្ងៃទី៩ខែឧសភា។ លទ្ធផលបោះឆ្នោតនាពេលនោះ បង្ហាញថា លោក Moon Jae-in ទទួលបាន ៤១,០៨% នៃសម្លេងឆ្នោត លោក Hong Joon-pyo ទាញបាន ២៤,០៣% លោក Ahn Cheol-soo ទទួលបាន ២១,៤១% លោក Yoo Seong-min ទទួលបាន ៦,៧៦% ហើយ លោក Sim Sang-jung ទទួលបាន ៦,១៧%។
លោក Moon Jae-In ត្រូវបានចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី១០ខែឧសភា ដោយគ្មានរយៈពេលផ្លាស់ប្តូរណាមួយឡើយ។
ក្តីសង្ឃឹមរបស់លោក Yoon Suk Yeol សម្រាប់ការទទួលបានអំណាចវិញគឺនៅកណ្តាប់ដៃតុលាការធម្មនុញ្ញ។ លោក មានប្រៀបឈ្នះខ្លះដែរ ដោយសារតែចៅក្រមតុលាការធម្មនុញ្ញរហូតដល់ទៅ៥រូបក្នុងចំណោម៨រូបដែលស្ថិតនៅក្នុងតួនាទីបច្ចុប្បន្ន មាន៤រូបគឺធ្លាប់តែងតាំងដោយរូបលោក និង១រូបស្នើតែងតាំងដោយគណបក្សរបស់លោក។
ក្នុងករណី ដែលតុលាការធម្មនុញ្ញ៦រូបមិនបោះឆ្នោតគាំទ្រការបោះឆ្នោតទម្លាក់របស់សភាទេ នោះលោកនឹងទទួលបានអំណាចវិញ។ ប៉ុន្តែសមាជិកបក្សភាគច្រើនរបស់លោក ក៏ឆ្អែតចិត្តដែលលោក Yoon មិនលាលែងពីអំណាចនៅពេលថ្មីៗ ធ្វើឲ្យរឿងរ៉ាងកាន់តែស្មុគស្មាញ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?