Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់យ៉ាងយូរត្រឹម២ខែទៀតប៉ុណ្ណោះ ពេលដែលខ្នងបង្អែកបស្ចិមប្រទេសឈប់ផ្តល់លុយនិងជួយអាវុធឲ្យទីក្រុងកៀវ យកទៅបាញ់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពូទីន ប្រាប់ទៅអ្នកកាសែត Pavel Zarubin ថា អ៊ុយក្រែន​ មិនអាចទ្រាំទ្របានទេបើលោកខាងលិច លែងឧបត្ថម្ភ។ បើគ្មានលុយនិងគ្រាប់ ពួកគេប្រហែលមិនអាចស៊ូបានមួយខែផងក៏មិនដឹង ហើយអ្វីដែលសំខាន់គឺថា បើខ្នងបង្អែកពួកគេចង់បានសន្តិភាពមែន គ្មានអ្វីពិបាកទេ។

យ៉ាងណា ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បានសង្កត់ធ្ងន់ដែរថា ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អាចចូលរួមក្នុងកិច្ចចរចាជាមួយទីក្រុងមូស្គូបាន បើគាត់ចង់ ប៉ុន្តែគាត់ខ្វះភាពស្របច្បាប់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។

លោកពូទីននិយាយថា «បើគាត់ចង់ចរចា ខ្ញុំនឹងចាត់មនុស្សទៅ»។ លោកបន្តថា ហ្សេលេនស្គី គឺជាមេដឹកនាំអ៊ុយក្រែនមិនស្របច្បាប់ ព្រោះអាណត្តិប្រធានាធិបតីរបស់គាត់ បានផុតបាត់ទៅហើយអំឡុងច្បាប់អាជ្ញាសឹក។

សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ្នកគាំទ្រអ៊ុយក្រែនផ្សេងទៀត បានផ្តល់ជំនួយដល់ទីក្រុងកៀវ ដូចជាអាវុធ គ្រឿងសឹក គ្រាប់រំសេវ ប្រាក់ខែបុគ្គលិករដ្ឋាភិបាលនិងប្រាក់សោធននិវត្ត សរុបជាទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ ខណៈវិមានក្រឹមឡាំង ចង្អុលចំៗថា ការគាំទ្រនេះសបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិចបានក្លាយជាភាគីនៃជម្លោះបាត់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១២ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម