Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធ​សមាជិក​​នៃ​ប​​ក្ស​ប្រជាធិបតេយ្យ​អាមេរិករារាំង​ច្បាប់​ដាក់ទណ្ឌកម្ម ICC ដែលប៉ង​ចាប់ខ្លួនមេដឹកនាំ​អ៊ីស្រាអែល

បានផុស

នៅ

ព្រឹទ្ធសមាជិក​​នៃ​​​​គណបក្ស​ប្រជា​ធិបតេយ្យ​​សហរដ្ឋអាមេរិកបានរារាំងការអនុម័តច្បាប់​​ដែល​​ប៉ង​​ដាក់​ទណ្ឌកម្ម​​​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៩ខែមករានេះ។

(រូបភាព៖ The Times of Israel)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការបោះឆ្នោតកាលពីថ្ងៃអង្គារ ឃើញថា​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើ​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នេះទទួលបាន​​​សំឡេង​​គាំទ្រចំនួន៥៤ទល់​និង៤៥សំឡេង ប្រឆាំងដែលតិចជាង៦០សំឡេង​ដែលត្រូវការដើម្បីឈានទៅការបោះឆ្នោតចុងក្រោយ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ មន្ត្រីអឺរ៉ុប និងប្រធានបច្ចុប្បន្ន និងជាអតីតប្រធាននៃស្ថាប័នគ្រប់គ្រងរបស់ ICC ទាំងអស់បានចេញមុខប្រឆាំងច្បាប់ដាក់ទណ្ឌកម្មដែល​អាមេរិក​ប្រុង​ធ្វើ​មក​លើ​ស្ថាប័ន​យុត្តិធម៌​​​​អន្តរជាតិ​នេះ ដោយព្រមានថា វានឹងបង្កើតគំរូដ៏គ្រោះថ្នាក់មួយដែលប៉ះពាល់សណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ។

ប៉ុន្តែ​ ព្រឹទ្ធ​សមាជិក​​នៃ​​គណបក្ស​​ប្រជាធិបតេយ្យ​ជាច្រើន​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​វិធានការ​នេះ​នៅ​តែ​ចោទ​តុលាការ​ថា​ បាន​ចាត់​វិធានការ​អយុត្តិធម៌​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដោយ​ការ​ចេញ​ដីកា​ប្រឆាំង​នឹង​លោក Netanyahu និង Gallant បើទោះបីតុលាការបានចេញដីកាក្នុងពេលដំណាលគ្នាមួយចាប់ខ្លួនមេបញ្ជាការក្រុមហាម៉ាស់លោក Mohammed Deif ដែលបញ្ជាការវាយប្រហារនៅថ្ងៃទី​៧ខែតុលាឆ្នាំ​២០២៣ ប្រឆាំងនឹងអ៊ីស្រាអែលភាគខាងត្បូងក៏ដោយ។

យ៉ាងណាមិញ ICC បានបដិសេធភាព​លំអៀងក្នុងសកម្មភាពរបស់ខ្លួន។

ថ្លែងមុនពេលបោះឆ្នោត លោក Chuck Schumer មេដឹកនាំព្រឹទ្ធសមាជិក​មក​ពី​​គណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា​ដែលគ្រប់គ្រងដោយសាធារណរដ្ឋបាននិយាយ​ថា៖«ច្បាប់ដាក់ទណ្ឌកម្មនេះគឺលោកគាំទ្រ ហើយចង់ឱ្យក្លាយជាច្បាប់ ខ្ញុំប្រឆាំងនឹងការលំអៀងរបស់ ICC ប្រឆាំងនឹងអ៊ីស្រាអែល និងចង់ឃើញស្ថាប័ននេះមានការកែទម្រង់»។ លោក​បាន​អំពាវនាវ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ត្រឡប់​ទៅ​តុ​ចរចា​ដើម្បី​កែប្រែ​ភាសា​ក្នុង​ច្បាប់។

(រូបភាព៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានប្រកែកថា ដោយសារតែឧក្រិដ្ឋកម្មសង្រ្គាម បានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា មន្ត្រីអ៊ីស្រាអែល អាចនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ ក្នុងការចេញដីកាប្រឆាំងនឹងលោក Netanyahu និងលោក Gallant។ រដ្ឋអាជ្ញា ICC បានអះអាងថា ការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា រួមទាំងទឹក និងថ្នាំ។

មន្ត្រីអ៊ីស្រាអែលទាំងពីរក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងឃាតកម្ម និងការបៀតបៀន ក៏ដូចជាឧក្រិដ្ឋកម្មសង្រ្គាមដែលដឹកនាំការវាយប្រហារលើជនស៊ីវិលផងដែរ។

រហូតមកដល់ពេលនេះ សង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៧៣៥៤ នាក់ ខណៈពេលដែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់នោះ។ ICC ក៏​បាន​ស្វែងរក​ដីកា​សម្រាប់​មេដឹកនាំ​នយោបាយ​​ហាម៉ាស់ លោក Ismail Haniyeh និង​មេដឹកនាំ​កំពូល​របស់ខ្លួន​នៅ​ហ្គាហ្សា លោក Yahya Sinwar មុនពេល​បុរស​ទាំងពីរ​ត្រូវ​បាន​សម្លាប់​ក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែលផងដែរ។

គួររម្លឹកថា កាលពីមុន ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹង ICC ដោយដាក់ទណ្ឌកម្មលើមន្ត្រីរបស់ខ្លួននៅឆ្នាំ២០២០ ជុំវិញការព្រួយបារម្ភថា តុលាការកំពុងស៊ើបអង្កេតសកម្មភាពយោធាអាមេរិកនៅបរទេស។ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ក្រោយមកបានដកហូតបញ្ជានោះ ប៉ុន្តែលោក Trump បានច្រានចោលការសម្រេចចិត្តរបស់លោក Biden នៅពេលគាត់ចូលកាន់តំណែងកាលពីសប្តាហ៍មុន៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម