Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតអាមេរិក ទម្លាយថា រដ្ឋបាលលោកបៃដិន ព្យាយាមធ្វើឃាត ពូទីន

បានផុស

នៅ

កាលពីដើមសប្តាហ៍នេះ អ្នកកាសែតល្បីឈ្មោះអាមេរិក Tucker Carlson បានទម្លាយថា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្យាយាមធ្វើឃាតប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំឡុងពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។

អ្នកកាសែតអាមេរិក Tucker Carlson (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតពិធីករទូរទស្សន៍ Fox News បាននិយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត Matt Taibbi និងត្រូវបានយកមកផ្សាយបន្ត ដោយសារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី។

ទោះមិនផ្តល់ព័ស្តុតាងនិងបកស្រាយលម្អិតអំពីផែនការនេះក៏ដោយ ប៉ុន្តែលោក Carlson ហ៊ាននិយាយថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានខិតខំខ្លាំងណាស់ ធ្វើយ៉ាងណាឲ្យផ្ទុះសង្រ្គាមមែនទែន តាមរយៈការព្យាយាមសម្លាប់លោកពូទីន។ រដ្ឋបាលលោកបៃដិន ធ្វើរឿងនេះ ពួកគេព្យាយាមសម្លាប់លោកពូទីនមែន។

លោក បៃដិន (ឆ្វេង) និងលោក ពូទីន (រូបថត៖ Getty)

យ៉ាងណា ជុំវិញរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមុខបញ្ជាក់កាលពីថ្ងៃអង្គារថា លោកពូទីន ត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត ពីការគំរាមកំហែងគ្រប់យ៉ាង។ ភ្នាក់ងារសន្តិសុខរុស្ស៊ី បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពរបស់អ្នកដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ។ ជាពិសេសគឺប្រមុខរដ្ឋតែម្តង។

សូមជម្រាបថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក លោកពូទីន បានក្លាយជាគោលដៅនៃការធ្វើឃាតម្តងហើយម្តងទៀត។ ជាក់ស្តែង ក្នុងឆ្នាំ២០១២ ភ្នាក់ងារសន្តិសុខរុស្ស៊ីនិងអ៊ុយក្រែន បានចាប់ខ្លួនជនជ្រុលនិយមមួយក្រុមនៅទីក្រុង Odessa ពីបទរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់លោក ពូទីន ដែលកាលនោះ គាត់កាន់តំណែងជានាយករដ្ឋមន្ត្រី។

ចំណែកក្នុងខែឧសភាឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន, ទីក្រុងកៀវបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង ប៉ុនប៉ងធ្វើឃាតលោកពូទីន ប៉ុន្តែពេលនោះ លោកពូទីន មិនស្ថិតនៅក្នុងវិមានក្រឹមឡាំងទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៨ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៩ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម