Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ លោក ត្រាំ នឹង​នៅ​តែ​បន្ត​ដាក់​ពន្ធ​លើ​កាណាដា និង​ម៉ិកស៊ិក ចាប់​ពី​ខែ​កុម្ភៈ

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃអង្គារ​ទី​២៨​ខែ​មករា​​ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានគម្រោងអនុវត្តពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដានៅថ្ងៃទី​១​ខែកុម្ភៈ​ខាង​មុខ។

លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Leavitt នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់សេតវិមាន បានបន្ថែមថា លោកប្រធានាធិបតី ត្រាំ ក៏កំពុងពិចារណាលើការប្រកាសពន្ធថ្មីលើប្រទេសចិននៅថ្ងៃទី​១​ខែកុម្ភៈ​ផងដែរ។

នៅពេលដែលលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី​២០​ខែមករា លោកបានប្រកាសនូវវិធានការមួយចំនួន រួមទាំងការដាក់ពន្ធ ២៥% លើការនាំចូលពីម៉ិកស៊ិក និងកាណាដា រហូតដល់ប្រទេសទាំងពីរបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំអាភៀន fentanyl ដ៏សាហាវចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានប្រកាសពន្ធ ១០% លើទំនិញចិន​ផង​ដែរ ដោយ​ចោទ​ថា ចិន​បាន​ជួញដូរ fentanyl ចូល​អាមេរិក​តាម​រយៈ​ម៉ិកស៊ិក និង​កាណាដា។

គួរគូស​បញ្ជាក់ថា​ កាណាដា ចិន​ ម៉ិកស៊ិក និងសហភាពអឺរ៉ុប សុទ្ធសឹង​តែជាបណ្ដាប្រទេស​/ប្លុក ដៃគូពាណិជ្ជកម្ម​កំពូលៗ​របស់​សហរដ្ឋអាមេរិក ក្នុងទំហំពាណិជ្ជកម្ម​រាប់ទ្រីលាន​ដុល្លារ។ ​សេដ្ឋវិទូលើ​ក​ឡើងថា គោលនយោបាយពន្ធ​របស់​ ត្រាំ នឹង​ធ្វើ​ឲ្យអតិផរណាអាមេរិក​កើនឡើង ខណៈទាក់​ទាញ​ការឆ្លើយតបពី​បណ្ដាប្រទេស​ជាប់ពន្ធ ធ្វើ​ឲ្យពាណិជ្ជកម្ម​សកលធ្លាក់ចូល​ក្នុងភាព​តានតឹង​កាន់តែខ្លាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម