ព័ត៌មានអន្ដរជាតិ
កុំប្រហែស! ទោះចាក់វ៉ាក់សាំងហើយ ក៏នៅតែអាចឆ្លងកូវីដដែរ
ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា វីរុសបំប្លែងខ្លួនអង់គ្លេសមិនត្រឹមតែឆ្លងរាលដាលកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវីរុសដើមផងដែរ។ វីរុសបំប្លែងខ្លួនអង់គ្លេស ឥឡូវនេះកំពុងរាលដាលនៅក្នុងទីក្រុងវ៉ាស៊ីនតោននិងទីកន្លែងផ្សេងៗទៀតលើពិភពលោក។
ដូច្នេះ ចុះយ៉ាងណាដែរចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ? តើពួកគេមានអ្វីដែលត្រូវព្រួយបារម្ភឬទេ?
លោកវេជ្ជបណ្ឌិត Vin Gupta នៅវិទ្យាស្ថានវេជ្ជសាស្ត្រវាស់វែងនិងវាយតម្លៃសុខភាព UW បាននិយាយថា “ខ្ញុំគិតថា មនុស្សគ្រប់គ្នាត្រូវសន្មតថា ទោះបីពួកគេបានទទួលវ៉ាក់សាំងហើយក៏ដោយ ក៏ពួកគេនៅតែអាចឆ្លងនិងចម្លងវីរុសនេះបានដដែល”។
“ទោះអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ អ្នកនៅតែអាចឆ្លងវីរុសនេះ។ អ្នកមិនចាំបាច់ទៅមន្ទីរពេទ្យទេ ប៉ុន្តែអ្នកត្រូវចាំថា នៅតែមានមនុស្សជាច្រើនដែលមិនទាន់បានទទួលវ៉ាក់សាំងនៅឡើយ”។
លោកបន្តថា អ្នកនៅតែអាចជាភ្នាក់ងារចម្លង ដែលនេះជាមូលហេតុដែលអ្នកនៅតែមានការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយការឆ្លងដោយពាក់ម៉ាស់ អនុវត្តវិធានការគម្លាតសង្គមនិងចៀសវាងសកម្មភាពដែលមិនចាំបាច់។ មិនថាយើងបានចាក់វ៉ាកសាំងគ្រប់ចំនួនក៏ដោយ តែវិធានការសុខភាព ៣ការពារ ៣កុំ មិនអាចឈប់អនុវត្តឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Komo News
ចុចអាន៖ អង់គ្លេស រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត មានដើមកំណើតនៅហ្វីលីពីន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ