ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុកកំណត់អត្រាកំណើនប្រជាសាស្រ្តដល់៧២.៥លាននាក់នៅអង់គ្លេសនៅឆ្នាំ២០៣២
ការព្យាករណ៍ផ្លូវការថ្មីមួយបង្ហាញថា ចំនួនប្រជាជនចក្រភពអង់គ្លេស (UK) ត្រូវបានកំណត់ថានឹងកើនឡើងដល់៧២,៥ លាននាក់នៅពាក់កណ្តាលឆ្នាំ ២០៣២ ដែលនឹងដាក់សម្ពាធលើនាយករដ្ឋមន្ត្រី Keir Starmer ឱ្យបង្ក្រាបជនអន្តោប្រវេសន៍ឲ្យខ្លាំងក្លាបន្ថែមទៀត។

របាយការណ៍ការិយាល័យស្ថិតិជាតិ (ONS) ដែលផ្សព្វផ្សាយដោយសារព័ត៌មានជាច្រើន មាន BBC, The Independent និង The Guardian ជាដើម គិតថាចំនួនប្រជាជននឹងកើនឡើង ៤.៩ លាននាក់ក្នុងទសវត្សរ៍នេះចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ឬ ៧.៣% ដែលជំរុញទាំងស្រុងដោយការធ្វើចំណាកស្រុកសុទ្ធ ខណៈដែលអត្រាំកំណើត និងការស្លាប់ប្រហែលស្មើគ្នា។
ONS សន្មត់ថា ចំនួនមនុស្សដែលមកចក្រភពអង់គ្លេស ដោយមិនរាប់បញ្ចូលអ្នកដែលចាកចេញនឹងតាំងទីលំនៅស្រាប់នៅចក្រភពអង់គ្លេស មាន ៣៤០ម៉ឺននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៨តទៅ នឹងកើនឡើងពីការប៉ាន់ស្មានពីមុនចំនួន ៣១៥០០០នាក់។ បន្ទាប់ពីការកែសម្រួលការប៉ាន់ស្មានរបស់ខ្លួនសម្រាប់ការធ្វើចំណាកស្រុកសុទ្ធរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ ONS រកឃើញជនចំណាកស្រុកមានរហូតដល់ ៩០៦០០០នាក់ ដែលចំនួននេះច្រើនជាងចំនួនប្រជាជននៃទីក្រុងភាគច្រើននៃចក្រភពអង់គ្លេសទៅទៀត។
នាយករដ្ឋមន្ត្រី Starmer ស្ថិតនៅក្រោមសម្ពាធដើម្បីបង្ហាញថា គាត់កំពុងរារាំងជនអន្តោប្រវេសន៍ ចំពេលមានការព្រួយបារម្ភថា កម្រិតខ្ពស់នៃមនុស្សចូលមកប្រទេសកំពុងដាក់សម្ពាធលើសេវាសាធារណៈ និងលំនៅដ្ឋាន។ ការតវ៉ាជុំវិញការធ្វើចំណាកស្រុកនៅរដូវក្តៅឆ្នាំ២០២៤ បានរីករាលដាលទៅជាអំពើហិង្សា ជាមួយនឹងការវាយប្រហារទៅលើសណ្ឋាគារលំនៅដ្ឋានអ្នកស្វែងរកសិទ្ធិជ្រកកោន។

ទោះបី រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Starmer ដែលជាប់ឆ្នោតកាលពីខែកក្កដា បានប្តេជ្ញាបង្ក្រាបនិយោជកខុសច្បាប់ និងក្រុមជនចំណាកស្រុក ឆ្លងកាត់ផ្លូវទឹកអង់គ្លេសតាមទូកតូចៗក៏ដោយ ក៏វិធានការនេះទំនងជាមិនអាចកាត់បន្ថយការពឹងផ្អែករបស់ចក្រភពអង់គ្លេសលើពលករចំណាកស្រុកក្នុងវិស័យថែទាំសុខភាព និងសង្គម ដែលទិដ្ឋាការចំនួន ៥០៥៩១ ផ្តល់ឲ្យរហូតដល់ខែកញ្ញាឆ្នាំនេះនោះទេ។
ខណៈពេលដែលការធ្វើចំណាកស្រុកត្រូវបានមើលឃើញជាសាធារណៈថា ជាកង្វល់ដ៏បន្ទាន់បំផុតដែលកំពុងប្រឈមមុខនឹងប្រទេស ONS បានកត់សម្គាល់ថា ចំនួនប្រជាជនវ័យចំណាស់ក៏នឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលផងដែរដោយសារចំនួនមនុស្សនៅអាយុចូលនិវត្តន៍របស់រដ្ឋត្រូវបានព្យាករណ៍ ថានឹងកើនឡើង១.៧ លាននាក់នៅពាក់កណ្តាលឆ្នាំ២០៣២ នាំឲ្យចំនួនសរុបកើនដល់ទៅ ១៣,៧លាននាក់។
លើសពីនេះ ONS ព្យាករណ៍ថា នឹងមានអ្នកស្លាប់ប្រហែល១៧០០០ នាក់ច្រើនជាងការកើតក្នុងទសវត្សរ៍នេះដល់ពាក់កណ្តាលឆ្នាំ២០៣២។ បញ្ហានេះមួយផ្នែកដោយសារតែអត្រាមានកូនទាប និងអាយុសង្ឃឹមរស់ទាបជាងបន្តិចសម្រាប់បុរសដែលឥឡូវនេះត្រូវបានគេកំណត់ថានឹងរស់នៅជាមធ្យម៨២ឆ្នាំ ខណៈអាយុកាលជាមធ្យមរបស់ស្ត្រីគឺ ៨៥.៦ឆ្នាំ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន