ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យសាសនាដ៏ធំ នៅឥណ្ឌា
គិតត្រឹមរសៀលថ្ងៃពុធទី២៩ខែមករាឆ្នាំ២០២៥ ប្រទេសឥណ្ឌា បានបញ្ជាក់ពីតូួលេខមនុស្សស្លាប់ចំនួន១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យ Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលគេស្មានថា មានអ្នកប្រតិបត្តិសាសនាហិណ្ឌូចូលរួមប្រមាណ ១០០លាននាក់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីប៉ាន់ស្មានថា តួលេខមនុស្សស្លាប់នឹងកើនឡើងជាបន្តទៀត ខណៈអ្នករងរបួសក៏មានច្រើននាក់ផងដែរ។
ពេលកើតហេតុភ្លាមៗ ប៉ូលិសក៏បានរារាំងហ្វូងមនុស្ស កុំឲ្យសម្រុកទៅចំណុចប្រសព្វនៃទន្លេបីហៅថា សាំងហ្គាម (Sangam) ដើម្បីងូតទឹកពិសិដ្ឋលាងបាប ផងដែរ ប៉ុន្តែពួកគេមិនស្តាប់ឡើយ ហើយនៅតែរឹងទទឹង។

ប៉ូលិសក៏នៅមិនទាន់ហ៊ានអះអាងអំពីមូលហេតុបង្កឲ្យមានសោកនាដកម្មនេះផងដែរ។ យ៉ាងណា នាយករដ្ឋមន្ត្រីឥណ្ឌា បានផ្ញើសាររម្លែកទុក្ខទៅដល់ក្រុមគ្រួសារដែលបាត់បង់សមាជិក ក្នុងគ្រោះអកុសលនេះ។
សូមជម្រាបថា ហេតុការណ៍មនុស្សរត់ជាន់គ្នា គឺកើតឡើងញឹកញាប់ណាស់ក្នុងប្រទេសឥណ្ឌា ខណៈមូលហេតុចម្បងត្រូវបានគេចង្អុលទៅទីតាំងតូចចង្អៀត និងភាពណែនតាន់តាប់នៃមនុស្សចូលរួម។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល, ប្រទេសឥណ្ឌាមានហេតុការណ៍រត់ជាន់គ្នាចំនួន៤៧លើក ចន្លោះឆ្នាំ២០២១ដល់២០២២ ប៉ុន្តែមិនបញ្ជាក់ច្បាស់អំពីតួលេខជនរងគ្រោះនោះទេ។
ដោយឡែក កាលពីឆ្នាំមុន មនុស្សជាង១២០នាក់បានបាត់បង់ជីវិត ក្នុងស្រុក Hathras នៃរដ្ឋ Uttar Pradesh អំឡុងពិធីសាសនាមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ