ព័ត៌មានអន្ដរជាតិ
ផ្លូវរថភ្លើងល្បឿនលឿនរបស់ថៃតភ្ជាប់ទៅចិន នឹងដំណើរការនៅឆ្នាំ២០៣០
យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃនៅថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ ខ្សែរថភ្លើងល្បឿនលឿនប្រវែង ៦០៩គីឡូម៉ែត្ររបស់ខ្លួនដែលតភ្ជាប់ទៅកាន់ប្រទេសចិនឆ្លងកាត់តាមឡាវ ឥឡូវនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០៣០ខាងមុខ ពោលគឺយឺតជាងការគ្រោងទុកដំបូងជិតមួយទសវត្សរ៍។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បានឲ្យដឹងថា ជាងមួយភាគបីនៃការសាងសង់ ត្រូវបានបញ្ចប់ដែលតភ្ជាប់ពីទីក្រុងបាងកកទៅកាន់ទីក្រុងនគររាជសីមា ដែលមានចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ហើយខ្សែទាំងមូលទៅកាន់ទីក្រុង Nong Khai នៅព្រំដែនជាមួយប្រទេសឡាវនឹងរួចរាល់នៅឆ្នាំ២០៣០។
ខ្សែរថភ្លើង ដែលមានតម្លៃ ៦ពាន់លានដុល្លារ ហើយប្រវែង ១ ០០០គីឡូម៉ែត្រពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវទៅកាន់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០២១ ដែលជាការបណ្ដាក់ទុនរួម ក្នុងនោះ ៧០%គ្រប់គ្រងដោយទីក្រុងប៉េកាំង។ ខ្សែរថភ្លើងនោះនឹងតភ្ជាប់ជាមួយនឹងទីក្រុង Nong Khai របស់ថៃតាមរយៈទីក្រុងវៀងចន្ទន៍ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ។
លោក Jirayu បាននិយាយថា នេះគឺជាឱកាសសម្រាប់ថៃក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថា វានឹងនាំថៃឲ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។
ការប្រកាសនេះ ធ្វើឡើងមួយឆ្នាំបន្ទាប់ពីចិនបានជំរុញឲ្យថៃមានដំណើរការលឿនជាងមុនលើគម្រោងផ្លូវដែក។
ការពិភាក្សាលើផ្លូវដែកបានចាប់ផ្តើមជិតពីរទសវត្សរ៍មុន ហើយថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ក្នុងឆ្នាំ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២១។ ប៉ុន្តែការសាងសង់បានជួបការពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទាន ការរចនា និងការរំខានពីជំងឺរាតត្បាតកូវីដ១៩។
ផែនការនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលរួមមានផែនការសម្រាប់ផ្លូវចំនួនបីដែលមានប្រភពចេញពីទីក្រុងគុនមីង ដែលឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។
វៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿនលឿនប្រវែង ១ ៥៤១គីឡូម៉ែត្រ តភ្ជាប់ទីក្រុងធំជាងគេចំនួនពីររបស់ខ្លួនគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងតម្លៃជាង ៦៧ពាន់លានដុល្លារអាមេរិក ដែលកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០៣៥។ វៀតណាមក៏គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ៧,២ពាន់លានដុល្លារផងដែរលើគម្រោងផ្លូវដែកពីព្រំដែនរបស់ខ្លួនជាមួយខេត្តយូណានរបស់ចិនទៅកាន់ទីក្រុងហាណូយ ទីក្រុងកំពង់ផែ Haiphong និងទីក្រុង Ha Long៕
ដោយ៖ ឈាង
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង