ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក Alien នៅទីនោះដែរ
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥, ក្រុមអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានរកឃើញភពមួយ និងសិក្សាឃើញថា ភពនេះអាចអំណោយផលដល់ការរស់នៅរបស់មនុស្ស ហើយអាចមានពួក Alien ដែលខ្មែរយើងនិយមហៅ មនុស្សភពផ្កាយ រស់នៅទីនោះថែមទៀតផង។

ភពនោះត្រូវគេឲ្យឈ្មោះ HD 20794 មានចម្ងាយ១៩.៧ឆ្នាំពន្លឺពីផែនដី និងធំជាងភពផែនដី ៦ដង ដូច្នេះហើយទើបគេអាចហៅវាម្យ៉ាងទៀតថា «Super Earth»។
មូលហេតុដែលគេជឿថា HD 20794 អាចរស់នៅបាន គឺដោយសាតែភពនេះ ស្ថិតនៅក្នុងក្រុមតារានិករ Eridanus និងមានក្រុមផ្កាយដែលមានទឹក។
HD 20794 ត្រូវបានរកឃើញដោយប្រើឧបករណ៍ស្វែងរកនិងចាប់សញ្ញាភព HARPS នៅស្ថានីយ៍ La Silla Observatory ក្នុងប្រទេស ឈីលី។

សាស្រ្តាចារ្យ Michael Cretignier ជំនួយការស្រាវជ្រាវនៅនាយកដ្ឋានរូបវិទ្យានៃសាកលវិទ្យាល័យ Oxford បាននិយាយថា ការរកឃើញនេះពិតជាគួរឲ្យរំភើបណាស់។ វាជាក្តីសង្ឃឹមសម្រាប់បេសកកម្មអវកាសនាពេលអនាគត។
សូមបញ្ជាក់ថា នេះមិនមែនជាភពតែមួយដែលក្រុមអ្នកវិទ្យាសាស្រ្តអះអាងថាអំណោយផលដល់ជីវិតរស់នៅនោះទេ។ ជាក់ស្តែងកាលពីឆ្នាំមុន អង្គការណាសា ក៏បានរកឃើញភព ដែលអាចអំណោយទានដល់ភាវៈមានជីវិត មានរយៈចម្ងាយ១៣៧ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដីផងដែរ។
ភពនោះត្រូវគេឲ្យឈ្មោះ TOI-715 b មានទំហំធំជាងផែនដី១.៥ដង ហើយគោចរជុំវិញផ្កាយតូចមួយដែលមានពណ៌ក្រហម។ វាត្រូវបានរកឃើញដោយផ្កាយរណប The Transiting Exoplanet Survey Satellite (TESS)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាអាមេរិក៖ មនុស្សក្រៅភព អាចស្ថិតនៅបាតមហាសមុទ្ររបស់ផែនដី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី