ព័ត៌មានអន្ដរជាតិ
តើស្ថាប័ន CIO ជាអ្វី និងថាតើហេតុអ្វីទើប លោក Yoon មិនសហការជាមួយ ខណៈអ្នកគាំទ្រYoon កើនឡើងយ៉ាងឆាប់រហ័ស?
ក្នុងរយៈពេលជិត២ខែកន្លងមកនេះ នយោបាយប្រទេសកូរ៉េខាងត្បូងបានពង្វក់ប្រជាពលរដ្ឋកូរ៉េរាប់ម៉ឺននាក់ឲ្យចេញតវ៉ា ស៊ូទ្រាំតស៊ូជម្នះអាកាសធាតុដ៏ត្រជាក់នៅក្នុងរដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ខណៈការធ្វើទុក្ខបុកម្នេញគ្នានៅតែបង្កើតសម្ពាធខ្លាំងឡើងៗមិនត្រឹមតែវិធានការច្បាប់ទេ ប៉ុន្តែថែមទាំងដល់កម្លាំងប្រជាពលរដ្ឋ។
មានសំណួរខ្លះបានចោទឡើងថា ហេតុអ្វីបានជាប្រជាជនកូរ៉េចេញតវ៉ាប្រឆាំងប្រធានាធិបតី លោក Yoon Suk Yeol ផង និង ក្រោយមកក៏មានបាតុកររាប់ម៉ឺននាក់ទៀតទៅតវ៉ាប្រឆាំងការអនុវត្តច្បាប់ប្រឆាំង លោក Yoon ទៅវិញ ស្របពេលលោក Yoon ហាក់ប្រព្រឹត្តកំហុសធ្ងន់ទាញទម្លាក់ប្រទេសកូរ៉េខាងត្បូងចូលទៅក្នុងវិបត្តិនយោបាយនោះ?

ជាការពិត នៅក្រោយពេល ប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូឆ្នាំមុន បានទាញទម្លាក់ស្ថានភាពប្រទេសកូរ៉េទៅរកភាពវឹកវរ ដោយស្ថានភាពនយោបាយមិនច្បាស់លាស់។ ប្រជាជនកូរ៉េរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវដើម្បីគាំទ្រចំណាត់ការរបស់សភាជាតិដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកូរ៉េ (KDP)ដើម្បីដាក់សម្ពាធឲ្យប្រធាធិបតីលាលែងពីអំណាច និង/ឬ លើកទឹកចិត្តសភាបោះឆ្នោតបណ្តេញចេញពីអំណាច។
ប៉ុន្តែ ក្រោយសភាជាតិបោះឆ្នោតបណ្តេញចេញពីអំណាចនៅថ្ងៃទី១៤ខែធ្នូ ប្រធានាធិបតី Yoon Suk Yeol បានប្រឈមដីកាកោះហៅទៅសួរចម្លើយជាច្រើនលើកដោយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ហើយដំបូងឡើយ គឺត្រឹមអ្នកគាំទ្រលោកមួយចំនួនតូចប៉ុណ្ណោះដែលចេញប្រឆាំងការអនុវត្តបែបនេះ។

ប៉ុន្តែចលនាតវ៉ាប្រឆាំងសកម្មភាពរបស់ CIO នេះ បានរីកចម្រើនធំឡើងៗតាំងពីការប៉ុនប៉ងចាប់ខ្លួន រហូតដល់ការឃុំខ្លួននាពេលនេះ។
CIO ជាស្ថាប័នរដ្ឋបែបណា ទើបលោក Yoon មិនសហការ និងចោទថា ជាការអនុវត្តខុសច្បាប់?
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០២១ ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ អតីតប្រធានាធិបតី Moon Jae In ដែលជាផ្នែកមួយនៃអ្វីដែលអ្នកខ្លះបានហៅថាជាគោលដៅដ៏យូរអង្វែងរបស់ក្រុមឆ្វេងនិយម គឺសំដៅលើគណបក្សប្រជាធិបតីកូរ៉េនាពេលបច្ចុប្បន្ននេះ។
តាមការចុះផ្សាយរបស់ Japan Forward «អាណត្តិ» របស់ CIO គឺដើម្បីស៊ើបអង្កេតអំពើពុករលួយក្នុងចំណោមមន្ត្រីសាធារណៈប្រមាណ ៧០០០នាក់ រួមទាំងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល និងមេដឹកនាំតុលាការក្នុងអាណត្តិរបស់លោក Moon Jae-in។
វិសាលភាពនៃការស៊ើបអង្កេតនេះបានពង្រីកដល់បុគ្គលនៅក្នុងតុលាការកំពូល តុលាការធម្មនុញ្ញ ព្រះរាជអាជ្ញា និងទាំងមន្ត្រីយោធាបច្ចុប្បន្ន និងអតីត រួមទាំងប្រធានាធិបតីផងដែរ។
ក្នុងអំឡុងពេលចាប់ផ្តើមកាន់អំណាចរបស់ខ្លួន Yoon Suk-yeol ដែលបន្ទាប់កាន់តួនាទីជាអគ្គរដ្ឋអាជ្ញាបានប្រឆាំងយ៉ាងសកម្មចំពោះការបង្កើត CIO នេះ។ លោក Yoon បានលាតត្រដាងរឿងអាស្រូវដែលពាក់ព័ន្ធនឹងលោក Cho Kuk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Moon និងបន្ទាប់មកជារដ្ឋមន្ត្រីយុត្តិធម៌ ដែលបានរៀបចំផែនការសម្រាប់កំណែទម្រង់ការកាត់ទោសរបស់រដ្ឋបាល។
លោក Cho Kuk នេះជាអ្នកផ្តល់គំនិតឲ្យមានការទម្រង់ដើម្បីស៊ើបអង្កេតលើសា្ថប័នរដ្ឋអាជ្ញា ហើយក្រោយមកក៏បង្កើត CIO។ ក្រោយពីការបង្កើតនៅខែមិថុនាឆ្នាំ២០២១ ក៏បានស៊ើបអង្កេតលោក Yoon Suk-yeol ហើយលោក Yoon ក៏បានហក់ចូលក្នុងនយោបាយក្នុងរយៈពេលខ្លី និងទទួបានជ័យជម្នះបន្តិចបន្តួចក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ លើគណបក្សប្រជាធិបតេយ្យ។
ទោះយ៉ាងណាក៏ដោយតាមការពិត CIO ត្រូវបានគេសំដៅជាញឹកញាប់ថាជា «Gestapo» ឬថា «ភ្នាក់ងារសម្ងាត់»នៃការគ្រប់គ្រងរបស់ក្រុមឆ្វេងនិយម។ CIO ប្រតិបត្តិការដោយផ្ទាល់នៅក្រោមការិយាល័យប្រធានាធិបតី ប្រធានាធិបតីតែងតាំងដោយផ្ទាល់ នាយកទីភ្នាក់ងារពីក្នុងប្រអប់ដែលផ្តល់ដោយគណៈកម្មាធិការឆ្វេងនិយម។ គណៈកម្មាធិការដដែលនេះជ្រើសរើសរដ្ឋអាជ្ញាដោយគ្មានការត្រួតពិនិត្យពីស្ថាប័នប្រតិបត្តិ។
អ្នករិះគន់អះអាងថា តាមរយៈការទទួលបានសិទ្ធិអំណាចលើការិយាល័យអយ្យការជាទៀងទាត់ CIO បានបង្អាក់គោលការណ៍នៃការបំបែកអំណាច។ វាដំណើរការយ៉ាងមានប្រសិទ្ធភាពជា «ការិយាល័យរដ្ឋអាជ្ញាទីពីរ» ដែលត្រូវបានចោទប្រកាន់ថាបានបង្កើតឡើងដើម្បីបំភិតបំភ័យរដ្ឋអាជ្ញា និងការពារសមាជិកសភាឆ្វេងនិយម។

កត្តាទាំងនេះបានធ្វើឲ្យប្រជាជនចេញតវ៉ាក្រោយៗនេះ និងមានទំនោរកើនឡើងក្នុងការគាំទ្រ លោក Yoon Suk Yeol វិញដោយសារឃើញនូវភាពអយុត្តិធម៌និងការអនុវត្តច្បាប់យ៉ាងគំហុករុញឲ្យលោក Yoon ទាល់ច្រកពីស្ថាប័នដោយលោក ប្រធានាធិបតី និងក្រុមអ្នកច្បាប់របស់លោក យល់ថា «មិនស្របច្បាប់»។
ពេលនេះ Yoon កំពុងប្រឈមមុខនឹងសំណុំរឿងផ្លូវច្បាប់ជុំវិញការដកតំណែងរបស់គាត់នៅចំពោះមុខតុលាការធម្មនុញ្ញ៕
ដោយ រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ