Connect with us

ព័ត៌មានអន្ដរជាតិ

រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់

បានផុស

នៅ

ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាអំឡុងពិធីបុណ្យសាសនានៅប្រទេសឥណ្ឌា បានកើនដល់៣៩នាក់ហើយ ខណៈ៦០នាក់ទៀតរងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ អ្នកទាំងនោះគឺត្រូវបាត់បង់ជីវិតដោយសារប្រជ្រៀតគ្នា សម្រុកធ្វើដំណើរទៅកាន់ទន្លេពិសិដ្ឋ ដើម្បីងូតទឹកលាងបាប ក្នុងពិធីបុណ្យ Maha Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលមានការចូលរួមពីសំណាក់អ្នកប្រតិបត្តិសាសនាហិណ្ឌូប្រមាណ ១០០លាននាក់។ 

តាមការបញ្ជាក់ពីប៉ូលិស ក្នុងចំណោមអ្នកស្លាប់ គឺមាន២៥នាក់ហើយ ដែលគេស្គាល់អត្តសញ្ញាណ ខណៈសពអ្នកដទៃកំពុងតម្កល់នៅមន្ទីរពេទ្យ រង់ចាំការពិនិត្យ។

(រូបថត៖ Reuters)

ដ្បិតតែកើតឧបទ្ទវហេតុដ៏អាក្រក់នេះក៏ដោយ ក៏មិនអាចហាមឃាត់អ្នកកាន់សាសនាហិណ្ឌូពីការទៅងូតទឹកលាងបាបនៅទន្លេពិសិដ្ឋដែរ ពោលគឺនៅតែមានមនុស្ស៥០លាននាក់ រឹងទទឹងធ្វើពិធីសាសនាដដែល។

សូមជម្រាបជាថ្មី ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីគឺ គង្គា យ៉ាមូណានិង សារ៉ាស្វាទី។

អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់កើនដល់១២នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យសាសនាដ៏ធំ នៅឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម