ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងបញ្ជូនជន្តោប្រវេសន៍ ៣០ ០០០នាក់ ទៅគុក Guantanamo
ប្រធានាធិបតីអាមេរិក លោក ដូណាក់ ត្រាំ បានចេញបញ្ជាឲ្យមានការរៀបចំគុករបស់កងទ័ពជើងទឹកនៅឆកសមុទ្រ Guantanamo ឲ្យរៀបរយ ដើម្បីដាក់ជន្តោប្រវេសន៍ប្រមាណ ៣០ ០០០នាក់ ដែលនឹងត្រូវបណ្តេញចេញពីទឹកដីអាមេរិក។

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥, ក្នុងនោះ លោក ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិនិងសន្តិសុខមាតុភូមិ ត្រូវរៀបចំទីតាំងក៏ដូចជាពង្រីកទីធ្លានិងបន្ថែមគ្រែ ដើម្បីដាក់ជនអន្តោប្រវេសន៍។
ឆ្លើយតបទៅការរិះគន់ចំពោះទង្វើបែបនេះ លោក ត្រាំ អះអាងថា បុគ្គលមួយចំនួន អាក្រក់ពេកហើយ យើងក៏មិនទុកចិត្តប្រទេសទាំងឡាយណាដែលទទួលពួកគេដែរ ពីព្រោះយើងមិនចង់ឲ្យពួកគេត្រឡប់មកវិញ។ ដូច្នេះយើងនឹងបញ្ជូនពួកគេទៅ Guantanamo ព្រោះជាកន្លែងពិបាកចេញ។
លោកបន្តថា «វិធានការនេះ ធ្វើឲ្យយើងបោះជំហានទៅមុខមួយជំហានទៀត កាន់តែខិតទៅជិតការលុបបំបាត់អំពើឧក្រិដ្ឋកម្មចំណាកស្រុកក្នុងសហគមន៍សាជាថ្មី»។

ឆកសមុទ្រ Guantanamo គឺជាមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩០៣មក ប៉ុន្តែត្រូវប្រែក្លាយទៅជាទីឃុំឃាំងក្នុងឆ្នាំ២០០២ក្រោមការដឹកនាំរបស់ប្រធានាធិបតី George W. Bush ដើម្បីដាក់ជនជាប់សង្ស័យថាជាភេរវករ បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ខែកញ្ញា។
ក្រៅពីត្រូវគេស្គាល់ច្បាស់ថាជាកន្លែងឃុំខ្លួនជនសង្ស័យភេរវករហើយនោះ គុក Guantanamo ក៏មានកន្លែងឃុំឃាំងជនចំណាកស្រុកដាច់ដោយឡែកផងដែរ។
យ៉ាងណា គុកនេះត្រូវគេរិះគន់ជាយូរមកហើយចំពោះការធ្វើទារុណកម្ម និងការឃុំខ្លួនដោយគ្មានកំណត់ ទោះអ្នកទាំងនោះមិនត្រូវបានតុលាការចោទប្រកាន់ឬកាត់ទោសក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេតវិមាន៖ លោក ត្រាំ នឹងនៅតែបន្តដាក់ពន្ធលើកាណាដា និងម៉ិកស៊ិក ចាប់ពីខែកុម្ភៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី