ព័ត៌មានអន្ដរជាតិ
សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា
ពេលចូលកាន់តំណែងភ្លាម រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្កើតក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល ដោយឲ្យមេក្រុមហ៊ុន Tesla លោក Elon Musk ជាអ្នកមើលការខុសត្រូវ ហើយឥឡូវនេះ ក្រសួងរកឃើញថា ទឹកប្រាក់ប្រមាណ ៥០លានដុល្លារ ត្រូវបានចំណាយ យកទៅទិញស្រោមអនាម័យឲ្យពលរដ្ឋនៅតំបន់ហ្គាហ្សា ឯណោះ។

ព័ត៌មាននេះ ត្រូវបានទម្លាយដោយអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ដោយលោកស្រី បានចោទប្រកាន់ខ្លាំងៗទៅរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ថាចាយវាយខ្ជះខ្ជាយ។
មិនត្រឹមប៉ុណ្ណឹង លោកស្រី Leavitt បន្ថែមថា ទឹកប្រាក់៣៧លានដុល្លារទៀត ក៏ត្រូវចំណាយឲ្យអង្គការសុខភាពពិភពលោក ដែលលោក ត្រាំ ចេញបញ្ជាឲ្យអាមេរិក ដកខ្លួនចេញរួចហើយផងដែរ។

យ៉ាងណាក្តី អតីតឧបការីរងរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល-ប៉ាឡេស្ទីន លោក Andrew Miller បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយលោកប្រាប់ទៅកាសែត Times of Israel ថា ការអះអាងរបស់លោកស្រី Leavitt គឺ «ហួសហេតុពេកហើយ»។ លោកថា វាអាចទៅរួចមែនដែលថា លុយ៥០លានដុល្លារគឺជាជំនួយសម្រាប់សុខភាពផ្លូវភេទ ឬអ្វីដែលស្រដៀងនោះ ដូចជារោគស្ត្រីនិងសេវាជាច្រើនទៀត មិនមែនតែស្រោមអនាម័យមួយមុខទេ។
យ៉ាងណា ក្នុងអំឡុងភាពតានតឹងឆ្នាំ២០១៨ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា, យោធាអ៊ីស្រាអែលបានចោទប្រកាន់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនថា បានប្រើប្រាស់ប៉េងប៉ោងដែលធ្វើពីស្រោមអនាម័យដើម្បីបញ្ជូនឧបករណ៍ឆាបឆេះនិងគ្រឿងផ្ទុះឆ្លងដែន ខណៈពេលនោះក៏មានសេចក្តីរាយការណ៍អំពីភ្លើងឆេះព្រៃរាប់រយកន្លែងផងដែរ។
ពាក់ព័ន្ធរឿងជំនួយនេះដែរ គ្រាន់តែឡើងកាន់តំណែងមិនបានប៉ុន្មានផង លោក ត្រាំ បានចេញបញ្ជាបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ដោយលើកលែងសម្រាប់តែជំនួយអាហារសង្គ្រោះបន្ទាន់ និងការផ្តល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបប៉ុណ្ណោះ។
បទបញ្ជាទិញដ៏ធំនេះ ហាក់ដូចជាប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីជំនួយអភិវឌ្ឍន៍ រហូតដល់ជំនួយយោធា រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំពីមុនរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន នៅពេលដែលព្យាយាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយត្រាំផ្អាកជំនួយទៅបរទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ