Connect with us

ព័ត៌មានអន្ដរជាតិ

​យន្តហោះ​​ដឹកកម្មករ​ប្រេង​ធ្លាក់​នៅស៊ូដង់​ខាងត្បូង សម្លាប់​មនុស្ស​២០នាក់​ និង​រស់​ម្នាក់​

បានផុស

នៅ

មានមនុស្សតែម្នាក់ប៉ុណ្ណោះដែលបានរួចជីវិតពីហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសស៊ូដង់ខាងត្បូង ដែលបានសម្លាប់កម្មករប្រេងចំនួន២០នាក់ដែលនៅលើយន្តហោះ​នោះ​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC នៅថ្ងៃទី៣០ខែមករានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ថាមពល​ លោក Puot Kang Chol បាននិយាយថា យន្តហោះនេះបាន​ហោះហើរ​ចេញ​ដំណើរទៅកាន់រដ្ឋធានី Juba រួច​​បានធ្លាក់រយៈពេលបីនាទី បន្ទាប់ពីហោះឡើងក្បែរតំបន់ប្រេង​ក្នុង​តំបន់​ Unity State កាលពីព្រឹកថ្ងៃពុធ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនបរទេស​៥​នាក់ គឺ​​ជនជាតិ​ចិន​២​នាក់ ឥណ្ឌា​ម្នាក់ និង​អ្នកបើកយន្តហោះ​អ៊ូ​ហ្គង់​ដា​២​នាក់ ។ ជនរងគ្រោះ១៥នាក់ផ្សេងទៀត សុទ្ធតែជាជនជាតិស៊ូដង់ខាងត្បូង។ មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​មិន​ត្រូវ​បាន​រកឃើញនៅឡើយនោះទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​និយាយ​ថា ​ពួកគេ​កំពុង​ស៊ើបអង្កេត​។

អ្នកដែលស្លាប់សុទ្ធតែជា​បុរសកម្មករប្រេងដែល​ធ្វើការឱ្យក្រុមហ៊ុន Greater Pioneer Company (GPOC) ហើយយន្តហោះនេះដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Light Air Services។ GPOC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលរួមមានក្រុមហ៊ុនប្រេងរបស់រដ្ឋមកពីប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី និងស៊ូដង់ខាងត្បូង។ ក្រុមហ៊ុននេះក៏​មានបេសកកម្មរុករកជាប្រចាំ។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ស៊ូដង់ខាងត្បូងមិនមានការអភិវឌ្ឍល្អ​នោះ​ទេ ហើយប្រទេសនេះមានកំណត់ត្រាសុវត្ថិភាពមិនល្អដែរ។ ឧបទ្ទវហេតុផ្លូវអាកាសគឺជារឿងធម្មតា ហើយជារឿយៗត្រូវបានស្តីបន្ទោសលើការផ្ទុក​លើស​ទម្ងន់នៃយន្តហោះ ឬលក្ខខណ្ឌអាកាសធាតុ។

កាលពីឆ្នាំ ២០២១ មនុស្សចំនួន ៥ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញដែលផ្ទុកប្រេងសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានធ្លាក់នៅជិតរដ្ឋធានី Juba៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម