Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​

បានផុស

នៅ

ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រជាជនប៉ាឡេស្ទីនជាង ៥០ម៉ឺននាក់ដែលបានភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល បានត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញបន្ទាប់ពីមានបទឈប់បាញ់​ដែលចូលជាធរមាន​​កាលថ្ងៃទី​១៩ខែ​មករា​​នេះ​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Xinhua នៅថ្ងៃទី៣០ខែមករានេះ។

(រូបភាព៖ CBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាងកន្លះលាននាក់ ដែលបានផ្លាស់ទីលំនៅបានត្រឡប់មកផ្ទះរបស់ពួកគេវិញក្នុងរយៈពេល៧២​ម៉ោងចុងក្រោយនេះ ពីភាគខាងត្បូង និងកណ្តាលទៅកាន់តំបន់ហ្គាហ្សា និងតំបន់ភាគខាងជើងតាមរយៈផ្លូវ Al-Rashid និង Salah Al-Din ។

អ៊ីស្រាអែលបានចាប់ផ្តើមអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបវិញកាលពីថ្ងៃចន្ទ បន្ទាប់​ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ដែលបានផ្អាកការប្រយុទ្ធរយៈពេល​១៥ខែ។

តាមរយៈបទឈប់បាញ់នេះកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Al-Qassam នឹងដោះលែងអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែលបីនាក់នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណែកវិទ្យុសាធារណៈរបស់អ៊ីស្រាអែលបានរាយការណ៍ថាអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១១០នាក់ជាថ្នូរនឹងគ្នា។

យោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា មន្ទីរពេទ្យបានទទួលសាកសពចំនួន ៦៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមាន ៥៩នាក់បានរកឃើញពីកម្ទេចថ្ម ពីរនាក់បានស្លាប់ដោយសាររបួស និងអ្នកស្លាប់ថ្មីពីរនាក់។ អាជ្ញាធរបាននិយាយថា ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ កើនដល់ ៤៧៤១៧ នាក់ និងអ្នករងរបួសចំនួន ១១១៥៧១នាក់ ៕

(រូបភាព៖ VCG)
(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២១ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២១ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម