Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ចាប់​​ពលករ​ខុសច្បាប់​​១៣៩នាក់​ភាគច្រើន​ជា​មីយ៉ាន់ម៉ា​ ​​និង​គ្រឿងញៀន​ជាង​១ម៉ឺនគ្រាប់​ ពេល​​ល្បាត​​​ព្រំដែន​ត្រឹម១ថ្ងៃ​

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា វិធានការរឹតបន្តឹងព្រំដែនក្នុង​រយៈពេលត្រឹមតែ​​​​មួយថ្ងៃ សមត្ថកិច្ចថ្ងៃ​​ចាប់បានជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន១៣៩​នាក់​ក្នុង​នោះ​​មានភាគច្រើន​​លើសលប់​ជា​​ជន​ជាតិ​មីយ៉ាន់​ម៉ា​ ព្រម​រឹបអូស​​​វត្ថុតាងគ្រឿងញៀនជាង១​ម៉ឺន​គ្រាប់។

សមត្ថកិច្ចថៃ​ចាប់​ពលករ​ឆ្លងដែនខុសច្បាប់និង​រឹបអូស​បាន​គ្រឿងញៀន​​។​ matichon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​របស់​សារព័ត៌មានថៃ matichon នៅ​ថ្ងៃ​ទី​២៩ខែមករា ឧត្តមសេនីយ៍ត្រី Atsadawut Panyarachun មេបញ្ជាការកងពលធំថ្មើរជើងលេខ៩ ​អះអាងថា លោក​បានទទួលសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានក្នុងមូលដ្ឋាន​ដែល​បាន​រាយការណ៍​ថា មានការរត់ពន្ធពលករបរទេសខុសច្បាប់ និង​រត់ពន្ធគ្រឿងញៀននៅ​តំបន់​ព្រំដែន​ក្នុងភូមិសាស្ត្រស្រុកថងផា​ភូមិ ខេត្តកាន់ចាន់បូរី​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​​។

ក្រោយទទួលបានព័ត៌មាន លោក​ក៏បញ្ជាឱ្យមេ​បញ្ជាការ​រងដឹកនាំកម្លាំង ដោយសហការជាមួយកងកម្លាំងមជ្ឈមណ្ឌលប្រតិបត្តិការផ្លូវទឹក ប៉ូលិស​ល្បាត​ព្រំដែន និងប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាលមូលដ្ឋានចេញល្បាតរួមគ្នា រហូតដល់អាចកំណត់មុខសញ្ញាបាន ពោលគឺឃើញមានមនុស្សមួយក្រុមធំកំពុងរង់ចាំរថយន្តភីកអាប់ចំនួន៥គ្រឿងមកទទួល ទើបសមត្ថកិច្ចបង្ហាញខ្លួនដើម្បីធ្វើការឆែកឆេរ។

ពេលដឹងថាសមត្ថកិច្ច ភ្លាមៗនោះ ពួកគេក៏បាននាំគ្នាស្ទុះរត់ចូលទៅក្នុងព្រៃ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចលោមព័ទ្ធចាប់ខ្លួនបានសរុបទាំងអស់១៣៩នាក់ ក្នុងនោះចំនួន១១៨​នាក់ជាជនជាតិមីយ៉ាន់ម៉ា រួមជាមួយ​នឹងវត្ថុតាងគ្រឿងញៀននិងរថយន្ត​ចំនួន​៥​គ្រឿង។

យោងតាមការសាកសួរបឋមបានឱ្យដឹងថា ក្រុមពលករទាំងនោះបាននាំគ្នាដើរឆ្លងដែនចូលតាមច្រករបៀងមួយស្ថិតក្នុងភូមិសាស្ត្រស្រុកស័ង្កឡាបូរី បន្ទាប់មកបានជិះទូកចូលមកស្រុកថងផាភូមិមុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចក៏​បាន​នាំ​ខ្លួនពួកគេ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកថងផាភូមិ ខេត្តកាន់ចាន់បូរី ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម