ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ មនុស្សកាន់តែទាបរងផលប៉ះពាល់កាន់តែខ្លាំងពីបរិយាកាសពុល
ការសិក្សាដោយក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Isabella Thoburn ប្រទេសឥណ្ឌា បានរកឃើញថា ខ្យល់ពុលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បុគ្គលដែលមានកម្ពស់ទាប ជាពិសេសកុមារអាយុក្រោម១០ឆ្នាំ ធៀបទៅនឹងមនុស្សធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់ The Times of India។

ការស្រាវជ្រាវដែលធ្វើឡើងដោយសាស្ត្រាចារ្យរង លោក Alfred Lawrence និងសិស្សថ្នាក់បណ្ឌិតរបស់គាត់
Samridhi Dwivedi រយៈពេលជាង៣ឆ្នាំបង្ហាញថា កុមារអាយុក្រោម១០ឆ្នាំគឺងាយនឹងរងផលប៉ះពាល់ពីការបំពុលបរិយាកាសជាងគេ ដោយសារតែកម្ពស់របស់ពួកគេទាប។ កុមារស្រូបសារធាតុពុលច្រើនជាងមនុស្សពេញវ័យ ដោយសារទំហំរាងកាយរបស់ពួកគេ។
យោងតាមការសិក្សា នៅកម្រិតទាបដែលកុមារដកដង្ហើម កំហាប់នៃភាគល្អិតនៃសារធាតុ ultrafine គឺខ្ពស់ជាង ជាពិសេសនៅជិតតំបន់ផ្លូវថ្នល់ និងតំបន់ពាណិជ្ជកម្ម។ លើសពីនេះកត្តាមួយចំនួនដូចជាល្បឿនខ្យល់យឺត ការធ្លាក់ចុះសីតុណ្ហភាព និងកង្វះបរិយាកាសលាយឡំក្នុងរដូវរងា ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ សាលារៀនដែលមានទីតាំងនៅជិតតំបន់ដែលមានចរាចរណ៍ខ្លាំងគឺមានគ្រោះថ្នាក់ខ្លាំង ព្រោះកុមារនឹងចំណាយពេលច្រើនម៉ោងនៅក្នុងកន្លែងដែលមានការបំពុលខ្ពស់។
លោក Lawrence សាស្ត្រាចារ្យរងនៅនាយកដ្ឋានគីមីវិទ្យា បាននិយាយថា ការជួបប្រទះនូវកម្រិតនៃការបំពុលខ្ពស់ជាប្រចាំ ដែលបង្កហានិភ័យដល់សុខភាពជាពិសេសមនុស្សនៅវ័យក្មេង។ ការស្រាវជ្រាវរបស់លោក បានសង្កត់ធ្ងន់ថា កំហាប់ខ្ពស់នៃ PM2.5 ជាពិសេសក្នុងរដូវរងារ លើសពីកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) លើសពី៥ដង។

ការប៉ះពាល់យូរទៅនឹងកម្រិតខ្ពស់នៃ PM2.5 និងអាចនាំឱ្យមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ មុខងារសួតចុះខ្សោយ និងពន្យាពេលនៃការអភិវឌ្ឍរបស់រាងកាយ។ សារធាតុបំពុលទាំងនេះធ្វើឱ្យខូចមុខងារនៃការយល់ដឹង និងសុខភាពសរសៃប្រសាទចំពោះកុមារតាមអាយុ។
លើសពីនេះក្នុងចំណោមកុមារតូចៗនៅក្នុងទីក្រុងដែលមានជាតិពុលជាប់លាប់ ប្រឈមនឹងជំងឺហឺត រលាកទងសួត និងរលាកច្រមុះ អាឡ័កស៊ី ជាដើម។ កុមារដែលប៉ះពាល់នឹងកម្រិតបំពុលខ្ពស់ជួបប្រទះនឹងការកើនឡើង៤៥-៦០% នៃការឆ្លងមេរោគផ្លូវដង្ហើម។
ការសិក្សា បានសន្និដ្ឋានថា កុមារត្រូវពាក់ម៉ាស់ជាពិសេសក្នុងអំឡុងពេលថ្ងៃដែលមានការបំពុលខ្ពស់ ដើម្បីរារាំងការស្រូបចូលនៃភាគល្អិតដែលបង្កគ្រោះថ្នាក់។ ការស្រាវជ្រាវបានអះអាងថា ផលប៉ះពាល់នៃការប៉ះពាល់គឺមិនមែនភ្លាមៗទេ ប៉ុន្តែអាចបង្ហាញបន្ទាប់ពីច្រើនខែឬច្រើនឆ្នាំ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ