ព័ត៌មានអន្ដរជាតិ
ជំងឺសាហាវបណ្តាលឲ្យហូរឈាមតាមភ្នែក ផ្ទុះឡើងជាថ្មីនៅ អាហ្វ្រិក
ជំងឺដ៏គួរឲ្យខ្លាចឈ្មោះ Marburg ដែលបណ្តាលឲ្យហូរឈាមតាមភ្នែក និងមានអត្រាមរណភាពខ្ពស់រហូតដល់ទៅ៩០% បានឆ្លងរាលដាលសារជាថ្មីនៅទ្វីបអាហ្វ្រិក ខណៈការផ្ទុះឡើងថ្មីនេះ បានឆក់យកជីវិតមនុស្សចំនួន៩នាក់ហើយ ក្នុងប្រទេសតង់ហ្សានី។

តាមការបញ្ជាក់ពីទីភ្នាក់ងារសុខាភិបាលអាហ្វ្រិក ហៅកាត់ CDC កាលពីថ្ងៃពុធទី២៩ខែមករាឆ្នាំ២០២៥, ករណីទាំងអស់នេះគឺស្ថិតនៅក្នុងតំបន់ Kagera ភាគខាងជើងប្រទេស ខណៈមន្ត្រីសុខាភិបាលក្នុងតំបន់ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីទប់ស្កាត់ការរីកសាយភាយនៃជំងឺដ៏កាចសាហាវនេះ។
អ្នកស្លាប់ទាំងនេះ គឺស្ថិតក្នុងចំណោមអ្នកជំងឺ១០នាក់ ដែលឆ្លង Marburg កាលពីសប្តាហ៍មុន ហើយ CDC កំពុងតាមដានរកមនុស្សផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ដើម្បីយកមកធ្វើតេស្ត។
ករណីថ្មីនេះកើតឡើងត្រឹម៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសយកឈ្នះលើជំងឺ Marburg នៅប្រទេសរវ៉ាន់ដា ក្រោយប្រយុទ្ធអស់រយៈពេល៣ខែ ទោះមានមនុស្សស្លាប់១៥នាក់ក៏ដោយ។
សូមបញ្ជាក់ថា Marburg ស្រដៀង Ebola ដែរ ដែលត្រូវបានគេជឿថា មានប្រភពចេញពីសត្វប្រចៀវ ហើយរីករាលដាលលើមនុស្សតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយសារធាតុរាវលើរាងកាយមនុស្ស ឬជាមួយផ្ទៃដែលមានមេរោគ។
រោគសញ្ញានៃជំងឺនេះរួមមានគ្រុនក្តៅ ឈឺសាច់ដុំ រាគ ក្អួត ហើយក្នុងករណីខ្លះ ស្លាប់ដោយសារការបាត់បង់ឈាមខ្លាំង ខណៈមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ចំពោះជំងឺនេះទេ ហើយវិធីការពារគឺត្រូវរក្សាអនាម័យឲ្យបានខ្ពស់ជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះជំងឺ Marburg ដែលមិនទាន់ដឹងប្រភព នៅរវ៉ាន់ដាសម្លាប់មនុស្ស១១នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ