Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ដើមចម ឈានដល់កើតហេតុធ្លាក់យន្តហោះ ខណៈសាកសពមនុស្ស ៤០នាក់ ត្រូវរកឃើញ

បានផុស

នៅ

ក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានបន្ទោសខ្លាំងៗទៅរដ្ឋបាលចាស់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ថា​ ជួលមនុស្សអសមត្ថភាពនិងមានបញ្ហាផ្លូវចិត្ត ឲ្យមកកាន់មុខតំណែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយនេះជាដើមចម ឈានដល់កើតមានសោកនាដកម្ម។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងយន្តហោះ មានផ្ទុកមនុស្សចំនួន៦៤នាក់ពេលជួបហេតុការណ៍ ចំណែកឧទ្ធម្ភាគចក្រវិញ មានយោធាចំនួន៣នាក់ ជិះក្នុងនោះ។ 

លោកត្រាំបន្ទោសថា ចូ បៃដិន បានលើកទឹកចិត្តដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ឲ្យជ្រើសរើសបុគ្គលិកដែលមានពិការភាពបញ្ញាធ្ងន់ធ្ងរ ក៏ដូចជាបញ្ហាផ្លូវចិត្តនិងរាងកាយយ៉ាប់យ៉ឺន ក្រោមកម្មវិធីជួលមនុស្សចម្រុះសាសន៍ឲ្យមកធ្វើការ។ លោកត្រាំ ស្តីឲ្យថា កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួល​ សូម្បីតែអ្នក​ស្តាប់មិនសូវឮ មើលមិនសូវឃើញ ឬដល់ថ្នាក់ខ្វិន មានជំងឺ​ឆ្កួតជ្រូក និងមនុស្ស​តឿទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបង្ហាញព័ស្តុតាងគាំទ្រការចោទប្រកាន់របស់ខ្លួនទេ ប៉ុន្តែលោកបានលើកឡើងថា ឧទ្ធម្ភាគចក្រនោះគឺហោះហើរខុសពេល និងខុសកន្លែង។

ក្រុមរុករកកំពុងស្វែងរកជនរងគ្រោះ (រូបថត៖ Reuters)

ការចោទប្រកាន់របស់លោក ត្រាំ កើតឡើងស្របពេលក្រុមរុករក បានស្រង់សាកសពមនុស្សចំនួន៤០នាក់ចេញពីទន្លេ Potomac និងបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរហើយ រួចបញ្ជូនទៅមន្ទីរពិសោធន៍សុវត្ថិភាពដឹកជញ្ជូនជាតិ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីពិនិត្យឲ្យកាន់តែច្បាស់ថាតើមានអ្វីកើតឡើងខ្លះនៅក្នុងយន្តហោះ។

ដ្បិតតែទើបរកឃើញមនុស្សស្លាប់ចំនួន៤០នាក់ក៏ពិតមែន ប៉ុន្តែប្រមុខផ្នែកអគ្គិភ័យទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក John Donnelly និយាយថា ប្រហែលគ្មានអ្នកនៅរស់ទេ ក្នុងគ្រោះអកុសលនេះ។

សូមជម្រាបជាថ្មី ការធ្លាក់យន្តហោះលើកចុងក្រោយបំផុតរបស់ក្រុមហ៊ុន American Airlines គឺកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ២០០១ នៅជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy។ កាលនោះ ជើងហោះហើរលេខ ៥៨៧ ជាប្រភេទយន្តហោះ Airbus A300 បានធ្លាក់ភ្លាមៗក្រោយហោះឡើងមិនបានប៉ុន្មានផង ដោយសម្លាប់មនុស្ស២៦៥នាក់។

ចំណែកបើនិយាយពីការធ្លាក់យន្តហោះពាណិជ្ជកម្មនៅអាមេរិកតែម្តង ហេតុការណ៍ធំលើកចុងក្រោយបំផុតគឺកើតឡើងក្នុងខែកុម្ភៈឆ្នាំ២០០៩ នៅពេលជើងហោះហើររបស់ក្រុមហ៊ុន Continental Airlines ធ្លាក់លើផ្ទះក្នុងទីក្រុង Buffalo សម្លាប់មនុស្សចំនួន៩០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញមនុស្សស្លាប់១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ នៅ វ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២៤ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម