ព័ត៌មានអន្ដរជាតិ
អ្នកជិះស្គីទឹកកកអាមេរិក និងរុស្ស៊ីស្លាប់ក្នុងហេតុការណ៍យន្តហោះបុកគ្នា
អ្នកជិះស្គីកំពូលមកពីសហរដ្ឋអាមេរិកនិងរុស្សី ស្ថិតក្នុងចំណោមអ្នកដំណើរ៦០នាក់ដែលជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិច ដែលបានធ្លាក់កាលពីយប់ថ្ងៃពុធ ចូលទៅក្នុងទន្លេ Potomac ក្នុងទីក្រុង Washington, DC បន្ទាប់ពីបានបុកជាមួយឧទ្ធម្ភាគចក្រយោធាដែលជាសោកនាដកម្មដ៏គួរឱ្យរន្ធត់ និងមានសោកស្ដាយជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CBS នៅថ្ងៃទី៣១ខែមករានេះ។

U.S. Figure Skating ដែលជាអង្គការដែលបម្រើការជាស្ថាប័នគ្រប់គ្រងកីឡាជាតិ បានបញ្ជាក់ថា អ្នកដំណើររបស់យន្តហោះនេះ រួមមានសមាជិកកីឡាករនិងកីឡាការិនីរបស់ខ្លួនជាច្រើននាក់ ដែលបានចូលរួមជំរុំហ្វឹកហាត់ដ៏មានកិត្យានុភាពសម្រាប់អ្នកជិះស្គីថ្មីថ្មោង និងកម្រិតមធ្យមនៅ Wichita រដ្ឋ Kansas ជាកន្លែងដែលជើងហោះហើរបានហោះឡើង។
U.S. Figure Skating បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អត្តពលិក គ្រូបង្វឹក និងសមាជិកគ្រួសារទាំងនេះបានត្រលប់មកផ្ទះវិញពីជំរុំអភិវឌ្ឍន៍ជាតិដែលធ្វើឡើងដោយភ្ជាប់ជាមួយ US Figure Skating Championships នៅទីក្រុង Wichita រដ្ឋ Kansas បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ»។
CBS News Boston បានរាយការណ៍ថា គ្មានអ្នកជិះស្គីជនជាតិអាមេរិក គ្រូបង្វឹក ឬសមាជិកគ្រួសាររបស់ពួកគេត្រូវបានគេកំណត់អត្តសញ្ញាណជាផ្លូវការនោះទេ ប៉ុន្តែក្លឹប Skating Club of Boston បាននិយាយថា អ្នកជិះស្គីវ័យក្មេងពីរនាក់ ម្តាយ និងគ្រូបង្វឹកពីរនាក់គឺស្ថិតក្នុងចំណោមអ្នកដំណើរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Doug Zeghibe ដែលជានាយកប្រតិបត្តិ និងជានាយកប្រតិបត្តិរបស់ក្លឹបជិះស្គីបានកំណត់អត្តសញ្ញាណសមាជិកក្លឹបនៅលើយន្តហោះដូចជា Jinna Han, Jin Han, Spencer Lane, Christine Lane, Vadim Naumov និង Evgenia Shishkova ។
ក្លឹបបាននិយាយថា Shishkova និង Naumov គឺជាអ្នកជិះស្គីលើទឹកកកដែលមានដើមកំណើតរុស្ស៊ី និងជាអតីតជើងឯកពិភពលោក ដែលបានបង្វឹកនៅក្លឹប Skating Club of Boston ។ ជាមួយគ្នានេះទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ក៏បានរាយការណ៍ដែរថា ពួកគេនៅលើយន្តហោះរួមជាមួយពលរដ្ឋរុស្ស៊ីផ្សេងទៀត។

គួរបញ្ជាក់ថាយន្តហោះ American Eagle Flight No. 5342 ដែលជាយន្តហោះដឹកអ្នកដំណើរដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ PSA និងគ្រប់គ្រងដោយជនជាតិអាមេរិក បានបុកគ្នានៅកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រ Black Hawk នៅជិតកន្លែងចុះចតដែលគ្រោងទុកនៅអាកាសយានដ្ឋានជាតិ Reagan បណ្តាលឱ្យទាំងយន្តហោះនិង ឧទ្ធម្ភាគចក្រធ្លាក់ចូលទៅក្នុងទន្លេ Potomac ខាងក្រោម។
ក្រុមមន្ត្រីបាននិយាយថា យន្តហោះនេះបានដឹកអ្នកដំណើរ ៦០នាក់ និងសមាជិកនាវិក ៤ នាក់ រួមទាំងទាហាន៣នាក់បានជិះនៅលើឧទ្ធម្ភាគចក្រដែលមានមូលដ្ឋាននៅ Fort Belvoir ក្នុងរដ្ឋ Virginia ឧទ្ធម្ភាគចក្រនេះកំពុងហោះហើរហ្វឹកហាត់មុនេពេលបុកជាមួយយន្តហោះ។
យ៉ាងហោចណាស់សាកសពចំនួន ២៨ត្រូវបានគេរកឃើញពីទន្លេនៅម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ខណៈការស៊ើបអង្កេតលើការបុកគ្នានេះកំពុងដំណើរការ។
ហេតុការណ៍បានរម្លឹកទៅដល់ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយទៀត គឺហេតុការណ៍ធ្លាក់យន្តហោះក្នុងឆ្នាំ ១៩៦១ ដែលក្រុមអ្នកជិះស្គីលើទឹកកកអាមេរិក ១៨នាក់បានស្លាប់នៅពេលធ្វើដំណើរទៅកាន់ការប្រកួតជើងឯកពិភពលោកនៅទីក្រុងPrague សាធារណរដ្ឋឆេក៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី