ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលកាន់តែអាក្រក់ ខណៈអ្នកក្រុងបាងកកត្រូវណែនាំឲ្យពាក់ម៉ាស
ខ្យល់ពុលបន្តកើនឡើងនៅក្នុងរាជធានីនៃប្រទេសថៃ ខណៈស្រុកខ្លះបានរងផលប៉ះពាល់ខ្លាំងបំផុតជាថ្មីម្តងទៀត ដែលជំរុញឲ្យប្រជាជននៅទីនោះត្រូវតែពាក់ម៉ាស់ការពារផ្លូវដង្ហើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣១ខែមករានេះ។

មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលក្រុងបាងកក (BMA) បាននិយាយថា កម្រិតខ្យល់ពុលនៅក្នុងតំបន់ភាគច្រើននៃទីក្រុងបាងកក បានបន្តកើនលើសពីស្តង់ដារសុវត្ថិភាពនៅព្រឹកថ្ងៃសុក្រនេះ។ មជ្ឈមណ្ឌលនេះបានរាយការណ៍ពីកម្រិត PM2.5 ជាមធ្យមនៅទូទាំងទីក្រុងកាលនៅថ្ងៃសុក្រគឺនៅកម្រិត ៤៨.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប (mcg) លើសពីស្តង់ដាររបស់ប្រទេសគឺ ៣៧.៥ mcg ក្នុងរយៈពេលជាមធ្យមបីម៉ោង (៥ព្រឹកដល់៧ព្រឹក)។
ស្រុកចំនួនប្រាំដែលបានរាយការណ៍ថាកម្រិតខ្ពស់បំផុតនៃ PM2.5 គឺ ស្រុក Nong Khaem (៦៥ mcg), Phasi Charoen (៦០.៣ mcg), Thawi Watthana (៥៩.៦ mcg), Taling Chan (៥៩.១ mcg) និង Khlong Sam Wa (៥៨.៣mcg)។
មជ្ឈមណ្ឌល BMA បានណែនាំប្រជាជនរស់នៅតំបន់ទីក្រុងបាងកកឱ្យពាក់ម៉ាស់មុខ ចៀសវាងការចំណាយពេលនៅក្រៅផ្ទះ និងធ្វើការពីផ្ទះប្រសិនបើអាចធ្វើទៅរួច។ ចំណែកអ្នកដែលមានរោគសញ្ញា ដូចជា ក្អក រមាស់ភ្នែក ឬពិបាកដកដង្ហើម គួរតែទៅជួបគ្រូពេទ្យ។
គួរបញ្ជាក់ថា PM2.5 សំដៅលើភាគល្អិតល្អិតល្អន់ដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយពីការធ្វើចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់នៃការប្រមូលផល៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ