ព័ត៌មានអន្ដរជាតិ
នាយក IAEA ទៅទស្សនកិច្ចអ៊ុយក្រែន ខណៈពូទីននិងត្រាំក៏រកពេលជួបគ្នា
នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាកម្រិតខ្ពស់ស្តីពីសន្តិសុខថាមពលនុយក្លេអ៊ែរ ដែលថាមពលរបស់ប្រទេសនេះរងការវាយប្រហារពីសំណាក់រុស្ស៊ីយ៉ាងខ្លាំង រីឯមុខដឹកនាំរុស្ស៊ីនិងសហរដ្ឋអាមេរិកក៏នឹងរកផ្លូវជួបគ្នាឆាប់ៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ IAEA បានលើកឡើងថា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi នឹងធ្វើដំណើរទៅអ៊ុយក្រែននៅថ្ងៃទី៤ខែកុម្ភៈ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងកៀវ ដែលក្នុងនោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីជួយទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរក្នុងអំឡុងពេលជម្លោះយោធានឹងត្រូវបានពិភាក្សា។
សេចក្តីប្រកាសរបស់ IAEA បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាបេសកកម្មលើកទី១១ទៅកាន់ប្រទេសអ៊ុយក្រែន ដែលដឹកនាំដោយអគ្គនាយកផ្ទាល់ ចាប់តាំងពីជម្លោះប្រដាប់អាវុធបានចាប់ផ្តើមជិតបីឆ្នាំមុន។ បេសកកម្មនេះដែរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ IAEA ក្នុងការជួយអ៊ុយក្រែនក្នុងការធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ។
លោក Grossi ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ដោយសារតែស្ថានភាពទាំងមូលនៅតែមិនច្បាស់លាស់ និងផុយស្រួយ ការងាររបស់យើងនៅទីនោះនៅតែចាំបាច់”។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS លោក Alexey Likhachev នាយកប្រតិបត្តិនៃសាជីវកម្មថាមពលអាតូមិករដ្ឋ Rosatom របស់រុស្ស៊ី មានបំណងបន្តការពិគ្រោះយោបល់ជាមួយ លោក Grossi នៅឆ្នាំ២០២៥ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនត្រូវបានកំណត់នៅឡើយ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រុម IAEA ដែលមានវត្តមាននៅរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន (NPPs) បានបន្តរាយការណ៍អំពីហានិភ័យជាប្រចាំ ដែលរោងចក្រកំពុងប្រឈម ជាមួយនឹងការចង្អុលបង្ហាញជាច្រើនអំពីសកម្មភាពយោធានៅជិតកន្លែងនោះ។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជិត៣ឆ្នាំមកនេះ រុស្ស៊ីបានវាយប្រហារមីស៊ីលជាច្រើនគ្រាប់សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធថាមពលផងដែរ។ ការវាយប្រហារទាំងនេះបាននាំឱ្យមានការដាច់ភ្លើងយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលខាងក្រៅដល់រោងចក្រនុយក្លេអ៊ែរទាំងបួនរបស់អ៊ុយក្រែន ដែលបង្កការគំរាមកំហែងដោយប្រយោលដល់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពរបស់ពួកគេ។
IAEA បានលើកឡើងកាលថ្ងៃទី៣០ខែមករាថា នៅឯ Zaporizhzhya NPP (ZNPP) ក្រុម IAEA បានឮការផ្ទុះអាវុធជារៀងរាល់ថ្ងៃចេញពីខាងក្រៅរោងចក្រ រួមទាំងការផ្ទុះជាច្រើននៅចម្ងាយជិតនៅថ្ងៃនោះ ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាតដល់រោងចក្រនោះទេ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបង្ហាញពីបំណងជួបប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបឡើងកាន់អំណាច លោក ដូណាល់ ត្រាំ ដោយគ្មានវត្តមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី។ រុស្ស៊ីតែងតែបង្ហាញជំហរចរចាជាមួយសហរដ្ឋអាមេរិកជាជាងថ្នាក់ដឹកនាំអ៊ុយក្រែន និងធ្លាប់បានចោទថា សង្គ្រាមនេះកើតឡើងដោយសារតែបស្ចឹមប្រទេសទៀតផង៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?