ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះមួយគ្រឿងទៀតហើយ នៅអាមេរិក
សហរដ្ឋអាមេរិក បានកើតហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងទៀតហើយ ប៉ុន្តែលើកនេះគឺជាយន្តហោះធុនតូចប៉ុណ្ណោះ ហើយមានមនុស្សត្រឹម២នាក់ទេ ដែលជិះក្នុងនោះ។

តាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥, យន្តហោះនេះជាប្រភេទ Learjet 55 ធ្លាក់លើផ្ទះប្រជាជននៅប៉ែកឦសានទីក្រុង Philadelphia នាម៉ោងប្រហែល ៦ល្ងាច (ម៉ោងនៅអាមេរិក) ខណៈពេលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានជាតិ Springfield-Branson ក្នុងរដ្ឋ Missouri។
យ៉ាងណា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ទេ ប៉ុន្តែគេដឹងថា មានមនុស្សមួយចំនួនរងរបួសនៅលើដី ហើយ FAA កំពុងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ដើម្បីស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។

ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសោកនាដកម្មយន្តហោះដឹកអ្នកដំណើរបុកជាមួយឧទ្ធម្ភាគចក្រយោធា ខណៈក្រុមមន្ត្រីសន្មត់ថា មនុស្សទាំងអស់នៅក្នុងយន្តហោះស៊ីវិល ប្រហែលគ្មាននរណាម្នាក់នៅរស់ទេ។
យន្តហោះក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងយន្តហោះ មានផ្ទុកមនុស្សចំនួន៦៤នាក់ពេលជួបហេតុការណ៍ ចំណែកឧទ្ធម្ភាគចក្រវិញ មានយោធាចំនួន៣នាក់ ជិះក្នុងនោះ។
ប្រអប់ខ្មៅយន្តហោះបានរកឃើញហើយ រួចបញ្ជូនទៅមន្ទីរពិសោធន៍សុវត្ថិភាពដឹកជញ្ជូនជាតិ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីពិនិត្យឲ្យកាន់តែច្បាស់ថាតើមានអ្វីកើតឡើងខ្លះនៅក្នុងយន្តហោះ។
សូមបញ្ជាក់ថា ហេតុការណ៍ធ្លាក់យន្តហោះពាណិជ្ជកម្មលើកចុងក្រោយបំផុតនៅអាមេរិក គឺកើតឡើងក្នុងខែកុម្ភៈឆ្នាំ២០០៩ នៅពេលជើងហោះហើររបស់ក្រុមហ៊ុន Continental Airlines ធ្លាក់លើផ្ទះក្នុងទីក្រុង Buffalo សម្លាប់មនុស្សចំនួន៩០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បើកទំព័រឆ្នាំ២០២៥ បានត្រឹមមួយខែអាមេរិក ជួបសោកនាដកម្មផ្ទួនៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា