ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ជួបព្យុះភ្លៀង ស្លាប់មនុស្ស៥នាក់ និងជាង ៥ ០០០នាក់ទៀត ត្រូវជម្លៀស
ដ្បិតតែរដូវនេះ ប្រទេសមួយចំនួនហាក់ធូរស្បើយពីការវាយប្រហារដោយគ្រោះធម្មជាតិក៏ពិតមែន ប៉ុន្តែនៅឯម៉ាឡេស៊ីឯណោះ កំពុងរងការវាយប្រហារដោយព្យុះភ្លៀង បណ្តាលឲ្យមានមនុស្សស្លាប់និងជម្លៀសខ្លួនចេញពីផ្ទះសម្បែង។

តាមសេចក្តីរាយការណ៍របស់ Straits Times កាលពីថ្ងៃសុក្រទី៣១ខែមករាឆ្នាំ២០២៥, ព្យុះភ្លៀងបានវាយប្រហាររដ្ឋរបស់ម៉ាឡេស៊ីចំនួន២នៅលើកោះ Borneo ដូចជា Sabah និង Sarawak ដោយសម្លាប់មនុស្សចំនួន៥នាក់ និងបង្ខំឲ្យជាង ៥ ០០០នាក់ ត្រូវភ្លៀសខ្លួនទៅទីទួលសុវត្ថិភាព។
ប៉ុន្មានថ្ងៃមកនេះ រដ្ឋទាំងពីរត្រូវរងគ្រោះដោយភ្លៀងធ្លាក់កម្រិតជាង ៧០០មិល្លីម៉ែត្រ ហើយភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាបំណាក់ដី វាយប្រហារផ្ទះប្រជាពលរដ្ឋផងដែរ។

ស្របពេលជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមម៉ាឡេស៊ី បានចេញការព្យាករថា ព្យុះភ្លៀងនឹងមិនទាន់ធូរស្បើយឡើយនៅប៉ុន្មានថ្ងៃខាងមុខ ដូច្នេះពលរដ្ឋត្រូវប្រយ័ត្ននិងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ជាប់ជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ