Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត

បានផុស

នៅ

ក្នុង​ខួ​ប​​៤ឆ្នាំ​នៃ​ការ​​ផ្តួល​​រំលំ​​រដ្ឋាភិបាល​​​​កើតឡើង​ដោយ​ប្រជាធិបតេយ្យ យោធាមីយ៉ាន់ម៉ាបាន​ប្រកាស​​​ដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែ​ថែម​ទៀត ខណៈដែលរបបនេះព្យាយាមរក្សាការក្តាប់អំណាច នឹងកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមប្រដាប់អាវុធជាច្រើននៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែកុម្ភៈនេះ។

(រូបភាព​៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលគ្រប់គ្រងដោយយោធាបានបន្តច្បាប់គ្រាអាសន្ននៅក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានី Naypyidaw កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃគម្រប់ខួបបួនឆ្នាំនៃរដ្ឋប្រហារដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ទៅក្នុងភាពវឹកវរ។

សេចក្តីថ្លែងការណ៍បាននិយាយថាសមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ រួមទាំងអគ្គមេបញ្ជាការ ក៏ដូចជាប្រធានាធិបតីស្តីទី បានសម្រេចចិត្តរួមគ្នាសម្រាប់ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត យោងតាមមាត្រា ៤២៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។

MRTV ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយនៅលើTelegram របស់ខ្លួនក្នុងការប្រកាសពីការពន្យារពេលនៃច្បាប់គ្រាអាសន្នថា ៖«នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីរៀបចំការបោះឆ្នោតសកលដោយជោគជ័យ។ ជាពិសេសសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្ថិរភាព និងសន្តិភាពនៅតែត្រូវការជាចាំបាច់»។

(រូបភាព​៖ AP)

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងបានចាប់ខ្លួនមេដឹកនាំដ៏មានប្រជាប្រិយបំផុតគឺលោកស្រី អ៊ុង សានស៊ូជី។

យោធាបានដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំបន្ទាប់ពីការដណ្តើមអំណាចនេះ ដោយបានបន្តរយៈពេលប្រាំមួយខែជាច្រើនដង ខណៈដែលខ្លួនបានកំទេចការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងឃោរឃៅ និងបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកប្រយុទ្ធប្រឆាំងយោធាដែលកើតឡើងក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារ។

អគ្គមេបញ្ជាការកងទ័ពលោក Min Aung Hlaing ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីដែលតែងតាំងដោយខ្លួនឯងបានសន្យាថានឹងរៀបចំការបោះឆ្នោតនៅខែសីហាឆ្នាំ ២០២៣។ ប៉ុន្តែគាត់បានពន្យារពេលម្តងហើយម្តងទៀតដោយសារតែការបះបោរប្រដាប់អាវុធកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស។

ទោះបីជាមានភាពចលាចលនេះក៏ដោយ ការកើនឡើងសម្ពាធខាងក្នុង និងខាងក្រៅមានន័យថា យោធាត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងរៀបចំការបោះឆ្នោតជាតិដែលបានពន្យារពេលជាយូរមកហើយនៅចុងឆ្នាំ ២០២៥ ។ យ៉ាងណាក្រុម​ប្រឆាំង​បាន​សន្យា​ថា​នឹង​រំខាន​ដល់​ការ​បោះឆ្នោត​ដោយ​ហិង្សា នឹងមិនអនុញ្ញាត្តឲ្យរបបយោធាទទួលបានអំណាចដោយស្របច្បាប់នោះទេ។

នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលព្រាងដោយយោធា អាជ្ញាធរត្រូវបានតម្រូវឱ្យរៀបចំការបោះឆ្នោតក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា។ លោក Richard Horsey ទីប្រឹក្សាមីយ៉ាន់ម៉ានៃក្រុមវិបត្តិ បានប្រាប់ Al Jazeera ថាសូចនាករភាគច្រើនចង្អុលទៅការបោះឆ្នោតដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ដោយខែវិច្ឆិកាជាធម្មតាជាខែដែលការបោះឆ្នោតធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

(រូបភាព​៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម