ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិនជួបគ្នាក្នុងកិច្ចប្រជុំកំពូលម្សិលមិញព្រមានគ្នាចាស់ដៃទៅវិញទៅមក
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ម្សិលមិញនៅក្នុងការបើកកិច្ចប្រជុំរយៈពេលពីរ២ថ្ងៃជាមួយសមភាគីចិននៅអាឡាស្កាថា ទង្វើរបស់ប្រទេសចិន«គំរាមកំហែងដល់សណ្ឋាប់ធ្នាប់ផ្នែកលើច្បាប់រក្សាស្ថេរភាពសកល។

លោក Blinken បាននិយាយនៅកិច្ចប្រជុំកំពូលទីក្រុង Anchorage ជាមួយមន្ត្រីការទូតបក្សកុម្មុយនីសចិនកំពូលលោក Yang Jiechi និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi ថា ភាគីអាមេរិកនឹង«ពិភាក្សាពីកង្វល់ស៊ីជម្រៅរបស់យើងចំពោះសកម្មភាពរបស់ចិន រាប់បញ្ចូលទាំងតំបន់ស៊ីនជាំង»ដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋបាលទីក្រុងប៉េកាំងពីបទ«អំពើប្រល័យពូជសាសន៍»ប្រឆាំងនឹងមូស្លីម Uyghur។
លោកបន្ថែមថា នឹងមានការសន្ទនាពី«ទីក្រុងហុងកុង កោះតៃវ៉ាន់ ការវាយប្រហារតាមអ៊ីនធើណេត លើសហរដ្ឋអាមេរិក ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចទៅលើសម្ព័ន្ធភាពរបស់យើង»។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ចៃ បៃដិ លោក Jake Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកមិនចង់មានជំលោះជាមួយប្រទេសចិនទេ ប៉ុន្តែស្វាគមន៍ប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។
លោក Sullivan បានព្រមានថា ៖«ហើយយើងនឹងលើកឡើងគោលការណ៍របស់យើងសម្រាប់ប្រជាជនរបស់យើង និងសម្រាប់មិត្តភក្តិរបស់យើង»។
លោក Yang បានឆ្លើយតបក្នុងសុន្ទរកថាជាភាសាចិនរយៈពេល១៥នាទី នៅពេលភាគីអាមេរិកបានរង់ចាំការបកប្រែថា លទ្ធិប្រជាធិបតេយ្យកំពុងតស៊ូរបស់សហរដ្ឋអាមេរិក និងការប្រព្រឹត្តអាក្រក់ទៅលើជនជាតិភាគតិច។
លោកបានគំរាមថា «ចំណាត់ការម៉ឺងម៉ាត់ប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក» និងបានអំពាវនាវឲ្យបញ្ឈប់នូវស្មារតីសង្គ្រាមត្រជាក់ដែលធ្វើឲ្យទំនាក់ទំនងគូប្រជែងមិនចុះសម្រុងគ្នា។
លោកបន្តថា ៖«ប្រទេសចិនជំទាស់ដាច់ខាតចំពោះការជ្រៀតជ្រែករបស់អាមេរិកចំពោះកិច្ចការផ្ទះក្នុងរបស់ចិន។ យើងបានបង្ហាញជំហររឹងមាំប្រឆាំងនឹងការជ្រៀតជ្រែកបែបនេះ ហើយយើងនឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីឆ្លើយតប»។
«អ្វីដែលយើងត្រូវការធ្វើគឺឲ្យបោះបង់ចោលនូវស្មារតីសង្គ្រាមត្រជាក់ និងវិធីសាស្ត្រនៃបូកផលសូន្យ»។ លោកបានសង្កត់ធ្ងន់។

លោក Yang បន្ថែមថា ៖«សហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងយោធារបស់ខ្លួន និងអនុត្តរភាពហិរញ្ញវត្ថុដើម្បីអនុវត្តយុត្តាធិការអាវុធវែង និងបង្ក្រាបប្រទេសដទៃ»។
«វារំលោភលើអ្វីដែលគេហៅថា សញ្ញាសន្តិសុខជាតិដើម្បីរារាំងការផ្លាស់ប្តូរពាណិជ្ជកម្មធម្មតា និងញុះញង់ប្រទេសមួយចំនួនឲ្យវាយប្រហារប្រទេសចិន»។
តាមសំដីរបស់លោក Yang ដែលបានលើកឡើង លោក Blinken អាចឆ្លើយតបវិញតាមរយៈអ្នកកាសែតនៅក្នុងបន្ទប់។
លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកមិនបានស្វែងរកជំលោះជាមួយប្រទេសចិនទេ ប៉ុន្តែក្រោកឈរឡើងក្នុងគោលការណ៍ និងសម្រាប់មិត្តភក្តិ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ដំណើរទស្សនកិច្ចនៅអាស៊ី មុនពេលកិច្ចប្រជុំជាមួយមន្ត្រីចិន ក៏ដូចជាផ្សព្វផ្សាយទៅកាន់អឺរ៉ុប ឥណ្ឌា និងដៃគូផ្សេងៗទៀត បានបង្ហាញពីរបៀបដែលសហរដ្ឋអាមេរិកបានពង្រឹងកណ្តាប់ដៃរបស់ខ្លួនដើម្បីប្រឈមនឹងប្រទេសចិន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់អំណាចកាលពីខែមករា៕
ប៉ុន្តែភាគីទាំងពីរទំនងជាព្រមព្រៀងគ្នាតិចតួចប៉ុណ្ណោះនៅក្នុងកិច្ចប្រជុំដែលត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃសុក្រនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក