ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ហាមប្រាមភ្នាក់ងាររដ្ឋាភិបាលខ្លួន មិនឲ្យប្រើ DeepSeek
តៃវ៉ាន់ បានហាមឃាត់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់របស់ខ្លួន និងអ្នកផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការប្រើប្រាស់បច្ចេកវិទ្យា DeepSeek ដែលជាបញ្ញាសិប្បនិម្មិតថ្មីរបស់ចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

បើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥ ក្រសួងកិច្ចការឌីជីថលរបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់ DeepSeek អាចបង្កជាបញ្ហាសន្តិសុខ ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានជាដើម។
ក្រសួងឌីជីថលរបស់តៃវ៉ាន់ បានបន្ថែមថា មិនគួរប្រើព័ត៌មានផ្លូវការ ឬព័ត៌មានសម្ងាត់ណាមួយដើម្បីសួរពី DeepSeek ឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា៖ «វាជាផលិតផលដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខព័ត៌មានជាតិ»។
ក្រុមហ៊ុន DeepSeek នៅក្នុងខែមករាបានបញ្ចេញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ថ្មីមួយ ដែលជាដៃគូប្រកួតប្រជែងធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ដូចជា ក្រុមហ៊ុន OpenAI ជាដើម។
ត្បិតមានការពេញនិយម និងល្បីខ្លាំងលឿនក៏ពិតមែន តែបញ្ហាប្រឈមចំពោះការរីកចម្រើនរបស់ DeepSeek ក៏កើតឡើងច្រើនផងដែរ ដោយសាររដ្ឋាភិបាល និងអាជីវកម្មមួយចំនួនកំពុងពិចារណាពីផលប៉ះពាល់ផ្នែកសន្តិសុខតាមអ៊ីនធឺណិត និងលទ្ធភាពដែលទិន្នន័យ និងព័ត៌មានផ្សេងទៀតត្រូវបានប្រមូលបានដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ហើយអាចត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលរបស់ប្រទេសចិន។
ក្រៅតែពីតៃវ៉ាន់ និយតករឯកជនភាពរបស់ប្រទេសអ៊ីតាលី បានបិទកម្មវិធី DeepSeek មិនឲ្យប្រើប្រាស់ ខណៈចក្រភពអង់គ្លេសបានចេញការព្រមានដល់ពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មរបស់ខ្លួន ហើយមន្ទីរបញ្ចកោណអាមេរិកបានបិទការចូលប្រើប្រាស់ DeepSeek នៅលើទឹកដីខ្លួនតែម្ដង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ