Connect with us

ព័ត៌មានអន្ដរជាតិ

លីទុយអានី ជំរុញឲ្យណាតូ បង្ហាញសាច់ដុំនៅសមុទ្របាល់ទិក ដើម្បីកុំឲ្យរុស្ស៊ី បានចិត្តពេក 

បានផុស

នៅ

ដោយសារតែមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់នៅសមុទ្របាល់ទិក ពេលនេះប្រទេស លីទុយអានី ដែលជាសមាជិកណាតូ បានជំរុញឲ្យអង្គការនេះ បង្កើនវត្តមានយោធាបង្ហាញសាច់ដុំនៅទីនោះដើម្បីកម្លារុស្ស៊ី កុំឲ្យទីក្រុងមូស្គូបានចិត្តពេក។

នាវាអង្គការណាតូនៅសមុទ្របាល់ទិក (រូបថត៖ Global Look Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈចុងក្រោយនេះ មានហេតុការណ៍អាថ៌កំបាំងពាក់ព័ន្ធខ្សែកាបបាតសមុទ្រកើតឡើងម្តងហើយម្តងទៀត ដែលគេចង្អុលចំមុខរុស្ស៊ីថានៅពីក្រោយសកម្មភាពទាំងនោះ ដ្បិតគ្មានព័ស្តុតាងច្បាស់លាស់ក៏ដោយ។

យ៉ាងណា ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ AP កាលពីចុងសប្តាហ៍កន្លងទៅថា «ណាតូនិង EU គួរតែទទួលខុសត្រូវឲ្យបានខ្លាំងជាងនេះ ក្នុងការសង្កេតមើលសមុទ្របាល់ទិក ហើយបន្ថែមកម្លាំងដើម្បីធានាឲ្យបានថា គ្មានឧបទ្ទវហេតុកើតឡើងទៀតទេ នៅទីនោះ។ ដល់ពេលដែលណាតូ បង្ហាញសាច់ដុំខ្លះហើយ»។ លោកបន្តថា តំបន់នេះគ្មានសន្តិសុខឡើយ ដោយសារតែការគំរាមកំហែងមិនឈប់ពីសំណាក់រុស្ស៊ី។

ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda (រូបថត៖ AP)

ពាក់ព័ន្ធបញ្ហានេះដែរ កាលពីចុងឆ្នាំមុន ប្រមុខអង្គការណាតូលោក ម៉ាក រូតេ ប្រកាសថា សម្ព័ន្ធភាពយោធាមួយនេះ នឹងបង្កើនសកម្មភាពនៅសមុទ្របាល់ទិក នាពេលឆាប់ៗខាងមុខ។

សេចក្តីប្រកាសពេលនោះ កើតឡើងក្រោយរកឃើញថា បាល់ទិក តែងកើតមានការវាយប្រហារបណ្តាលឲ្យខូចខាតនិងបំផ្លាញដល់ខ្សែកាបបាតសមុទ្រ។

បើសរុបទៅ តាំងតែពីខែតុលាឆ្នាំ២០២៣មក មានឧបទ្ទវហេតុចំនួន១១លើក ពាក់ព័ន្ធខ្សែកាបនៅបាតសមុទ្របាល់ទិក ខណៈហេតុការណ៍លើកចុងក្រោយបំផុត គឺការដាច់ខ្សែ fiber-optic ដែលតភ្ជាប់ប្រទេសលីទុយអានី ជាមួយកោះ Gotland របស់ស៊ុយអែត កាលពីសប្តាហ៍មុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

ព័ត៌មានជាតិ២៨ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

Sokha Hotels

ព័ត៌មានពេញនិយម