ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នាសាហាវពេកក្នុងសង្គ្រាមស៊ីវិលកុងហ្គោធ្វើឲ្យអ្នកស្លាប់កើនជាង៧០០នាក់
មនុស្សយ៉ាងហោចណាស់៧៧៣នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Goma ដែលជាទីក្រុងធំបំផុតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នៅភាគខាងកើត និងតំបន់ជុំវិញទីក្រុងនេះក្នុងរយៈពេលមួយសប្តាហ៍ ដោយសារការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលបីថ្ងៃទី២ខែកុម្ភៈនេះ។

នេះជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ពីព្រោះពួកឧទ្ទាមនៅតែបន្តវាយប្រហារក្នុងទីក្រុង Goma។ អ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ លោក Patrick Muyaya បានប្រាប់សន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានី Kinshasa ថាចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ជាងនេះ។
ក្រុមឧទ្ទាម M23 គឺជាក្រុមដ៏មានឥទ្ធិពលបំផុតក្នុងចំណោមក្រុមប្រដាប់អាវុធជាង១០០ដែលប្រជែងគ្នាដើម្បីគ្រប់គ្រងនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលសំបូរទៅដោយសារធាតុរ៉ែដ៏មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាជាច្រើនរបស់ពិភពលោក។
ពួកឧទ្ទាមទាំងនោះត្រូវបានគាំទ្រដោយទាហានប្រហែល៤០០០នាក់មកពីប្រទេសជិតខាង គឺប្រទេសរវ៉ាន់ដា នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ។ ទោះបីជាបែបនេះក៏ដោយ ប្រទេសរវ៉ាន់ដា ធ្លាប់បានចេញមុខបដិសេធការចោទប្រកាន់ថា ខ្លួននៅពីក្រោយការប្រយុទ្ធគ្នានេះ។
ទោះបីការឈានទៅមុខរបស់ក្រុមឧទ្ទាមទៅកាន់តំបន់ផ្សេងទៀតយឺតយ៉ាវដោយសារការរារាំងរបស់យោធា ប៉ុន្តែយោធាបានចុះខ្សោយ បន្ទាប់ពីបានបាត់បង់កងទ័ពរាប់រយនាក់ ហើយទាហានស៊ីឈ្នួលបរទេសបានចុះចាញ់នឹងពួកឧទ្ទាមបន្ទាប់ពីការដួលរលំនៃទីក្រុង Goma។

ប្រធានផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បាននិយាយថា កងកម្លាំង M23 និង រវ៉ាន់ដា ស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភាគខាងជើងនៃខេត្ត South Kivu ក្នុងទីក្រុង Bukavu ។ ខណៈពួកឧទ្ទាមហាក់ដូចជាកំពុងផ្លាស់ទីយ៉ាងលឿន គ្រោងវាយយកអាកាសយានដ្ឋានដែលមានចម្ងាយពីរបីគីឡូម៉ែត្រ ដែលវានឹងក្លាយជាជំហានដ៏សំខាន់មួយទៀតរបស់ពួកឧទ្ទាម។
លោកស្រី Rose Tchwenko នាយកក្រុមជំនួយ Mercy Corps បាននិយាយថា៖« ការដណ្ដើមយកទីក្រុង Goma បាននាំមកការជាប់គាំង និងកាត់ផ្ដាច់ការផ្តល់ជំនួយនៅទូទាំងភាគខាងកើត DRC ។ ជាមួយគ្នានេះការកើនឡើងនៃអំពើហិង្សាឆ្ពោះទៅរកទីក្រុង Bukavu នឹងបង្កើនការផ្លាស់ទីលំនៅកាន់តែច្រើន ខណៈដែលការវាយប្រហាររារាំងជំនួយមនុស្សធម៌ កំពុងធ្វើឱ្យសហគមន៍ទាំងមូលជាប់គាំងខ្វះការគាំទ្រ»៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ