Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋ​​ Queensland​ អូស្ត្រាលីរង​ការ​​វាយ​ប្រហារ​​​​ដោយ​ជំនន់ទឹកភ្លៀង​ខ្លាំង​បំផុត​​ក្នុងរយៈពេល​៦០ឆ្នាំ​

បានផុស

នៅ

ស្ត្រី​ម្នាក់​បាន​ស្លាប់​ ខណៈមនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀសចេញ​ពី​ផ្ទះ​សម្បែង​កន្លែង​នៅ ​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​​ពេក​​បង្ក​ជាទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ Queensland ​ប្រទេស​អូស្ត្រាលី។ យោង​ការចេញផ្សាយរបស់សារព័ត៌មាន​ ​BBC នៅថ្ងៃទី២ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបាននិយាយថា ទឹកនឹងបន្តកើនឡើង​បន្ថែម​ទៀត ហើយបានព្រមានអំពីស្ថានភាពគ្រោះថ្នាក់ និងការ​គំរាមកំហែងដល់​អាយុជីវិត ដោយសារ​​ផ្នែកខ្លះនៃតំបន់នេះមានភ្លៀងធ្លាក់ច្រើន​រហូត​ដល់​កម្ពស់​ជាង​១.៣ ម៉ែត្រ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកម្លេះ។

លោក David Crisafulli ​អភិបាល​រដ្ឋ Queensland បានឱ្យដឹងថា ភ្លៀងធ្លាក់លើសកំណត់ត្រានឹងបន្តធ្លាក់ដល់ថ្ងៃចន្ទ ខណៈអ្នកឧតុនិយម ថា ជំនន់ទឹកភ្លៀងនេះអាចជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះក្នុងរយៈពេលជាង៦០ឆ្នាំមិនធ្លាប់មាន។

ពាក់ព័ន្ធទឹកជំនន់នេះស្ត្រី​ម្នាក់បាន​ស្លាប់​ នៅពេលនាងកំពិងជិះទូករបស់​សេវា​សង្គ្រោះ​បន្ទាន់​ ដែល​បាន​បុក​ដើមឈើ និង​ក្រឡាប់​នៅ​ក្រុង Ingham។ នាងគឺជាជនរងគ្រោះ ដែលកំពុងត្រូវបានជួយសង្គ្រោះនៅពេលនោះ ខណៈមនុស្ស​៥​នាក់​ទៀត​នៅ​លើ​ទូកមានសុវត្ថិភាព​។ ពាក់ព័ន្ធហេតុការណ៍នេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតផងដែរ។

(រូបភាព៖ Reuters)

ជាមួយគ្នានេះនៅក្រុង Townsville ផ្ទះចំនួន ២០០០ ខ្នងអាចនឹងត្រូវជន់លិច ខ្លះរហូតដល់ជាន់ទីពីរ ខណៈដែលកម្ពស់ទឹកទន្លេកើនឡើង។ មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ជាយក្រុង Townsville ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថាប្រហែល ១០% នៃអ្នកស្រុកបានជ្រើសរើសបន្តស្នាក់នៅផ្ទះ។

ផ្នែកខ្លះនៃផ្លូវនៅលើមហាវិថីធំៗមួយបានដួលរលំ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានក្រុមជួយសង្គ្រោះ និងការបញ្ជូនថង់ខ្សាច់ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ ទន្ទឹមនឹងនេះ ផ្សារទំនើបបានអស់អាហារស្រស់ៗ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងនៅក្រុង Ingham និងសហគមន៍ជនជាតិដើមភាគតិចនៃកោះ Palm ផងដែរ។ លើសពីនេះក៏​មាន​ការ​ព្រមាន​ដល់​អ្នក​ស្រុក​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ក្រពើ​ដែល​លាក់​ខ្លួន​ក្នុង​ទឹក​ជំនន់ ​និងនៅឲ្យឆ្ងាយ​ពី​ជម្រក​ធម្មតា​របស់​វា​។

គួរបញ្ជាក់ថាភាគខាងជើងរដ្ឋ Queensland ស្ថិតនៅតំបន់ត្រូពិចងាយដែលនឹងមានព្យុះស៊ីក្លូន ព្យុះ និងទឹកជំនន់។ អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា មហាសមុទ្រដែលកាន់តែក្តៅ និងភពផែនដីកាន់តែក្តៅ បង្កើតលក្ខខណ្ឌសម្រាប់បង្កឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម