ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ប៉ាណាម៉ា ត្រូវបញ្ឈប់ឥទ្ធិពលចិននៅលើព្រែកជីក ឬក៏ត្រូវរងវិធានការរបស់អាមេរិក
មេដឹកនាំប៉ាណាម៉ាលោក Jose Raul Mulino ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ចេញសារព្រមានកាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥ ឲ្យកាត់បន្ថយភ្លាមៗនូវអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកថាជាឥទ្ធិពលរបស់ចិន លើតំបន់ព្រែកជីកប៉ាណាម៉ា។ លោក Rubio បានប្រាប់ថា បើមិនដូច្នោះទេ នោះប៉ាណាម៉ានឹងប្រឈមមុខនឹងការសងសឹកយ៉ាងចាស់ដៃពីសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP លោក Rubio បានធ្វើដំណើរទស្សនកិច្ចនៅព្រែកជីកប៉ាណាម៉ា ដែលនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងនាមជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីប៉ាណាម៉ា លោក Mulino បានប្រាប់ថា លោក Rubio មិនបានធ្វើការគំរាមកំហែងជាក់ស្ដែងណាមួយ ឬគំរាមប្រើប្រាស់កងកម្លាំង ក្នុងគោលបំណងដណ្តើមយកព្រែកជីកនោះទេ។
លោក Rubio បានលើកឡើងថា វត្តមានរបស់ចិន ធ្វើឡើងតាមរយៈក្រុមហ៊ុនហុងកុង ដែលកំពុងប្រតិបត្តិការនៅកំពង់ផែចំនួន២ក្នុងច្រកចេញចូលព្រែកជីកប៉ាណាម៉ា ហើយនេះគឺជាការគំរាមកំហែងលើផ្លូវទឹក ហើយក៏ជាការបំពានសន្ធិសញ្ញាអាមេរិក-ប៉ាណាម៉ាឆ្នាំ១៩៩៩។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីសង្ខេបនៃកិច្ចប្រជុំថា៖«លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពនេះគឺមិនអាចទទួលយកបាន ហើយថាអវត្តមាននៃការផ្លាស់ប្តូរភ្លាមៗ វានឹងតម្រូវឲ្យអាមេរិកចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញា»។
ជាការឆ្លើយតប លោក Mulino បានបញ្ជាក់ថា ប៉ាណាម៉ានឹងមិនបន្តកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនទៀតទេ នៅពេលដែលវាផុតកំណត់។ ប៉ាណាម៉ា បានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បន្ទាប់ពីបានលុបចោលនូវការទទួលស្គាល់ការទូតជាមួយកោះតៃវ៉ាន់។
គំនិតផ្តួចផ្តើមនេះ ត្រូវគេរិះគន់ថាជាអន្ទាក់នាំឲ្យសមាជិកជាប្រទេសក្រីក្រជំពាក់បំណុលរបស់ចិន៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់