ព័ត៌មានអន្ដរជាតិ
ផែនការនិរទេសរបស់លោកដូណាល់ ត្រាំ ទទួលការតបតប្រឆាំងទ្រង់ទ្រាយធំលើកដំបូង
នេះជាលើកទី១ដែលបាតុកររាប់ពាន់នាក់នៅទីក្រុង Los Angeles បានតវ៉ាប្រឆាំងនឹងផែនការនិរទេសដ៏ធំមិនធ្លាប់មានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥ ដោយមានការបិទផ្លូវធ្វើចរាចរណ៍ថែមទៀតផង។

សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន AP នៅល្ងាចថ្ងៃអាទិត្យម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃចន្ទម៉ោងនៅកម្ពុជា បានឲ្យដឹងថា តវ៉ារបស់ក្រុមបាតុក្របានចាប់ផ្តើមនៅផ្លូវ Olvera ធ្វើដំណើរទៅកាន់សាលាក្រុង Los Angeles ហើយនៅទីបំផុតបានឈានទៅដល់ការបិទផ្លូវ US 101 អស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។
ទោះបីជាការតវ៉ាមានទំហំប៉ុនណាក៏ដោយ ក៏មិនមានរបាយការណ៍នៃការចាប់ខ្លួនដោយប៉ូលីសផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា ឬនាយកដ្ឋានប៉ូលីស Los Angeles នោះទេ។
តាមសេចក្តីរាយការណ៍របស់ Reuters ការតវ៉ានោះគឺប្រឆាំងការចាប់ខ្លួនដើម្បីនិរទេសចេញពីសហរដ្ឋអាមេរិក។ ក្រុមបាតុករ បានកាន់ទង់ជាតិប្រទេសនានា ប៉ុន្តែភាគច្រើនគឺទង់ជាតិប្រទេសម៉ិចស៊ិក ជាទីដែលជនអន្តោរប្រវេសន៍ឆ្លងកាត់ចូលសហរដ្ឋអាមេរិក។
ការតវ៉ាស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផ្សេងទៀត រួមទាំង Riverside និង San Diego ក៏ដូចជានៅកណ្តាលទីក្រុង Dallas រដ្ឋ Texas ដែលមានអ្នកចូលរួមប្រមាណ ១៦០០នាក់បានប្រមូលផ្តុំគ្នា។ ក្រុមបាតុករបានកាន់ស្លាកសញ្ញា និងទង់ជាតិ ដោយអំពាវនាវឲ្យមានកំណែទម្រង់ពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍ និងសម្តែងការខឹងសម្បារចំពោះគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
នៅពេលឡើងកាន់អំណាចភ្លាមនៅថ្ងៃទី២០ខែមករា ដែលមានរយៈពេល២សប្តាហ៍គិតត្រឹមថ្ងៃចន្ទទី៣ខែកុម្ភ៖នេះ ប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ចេញផែនការជម្លៀសជនអន្តោរប្រវេសន៍ខុសច្បាប់រាប់សិបម៉ឺននាក់រហូតដល់លាននាក់ចេញពីសហរដ្ឋអាមេរិក ដោយចោទថា ពួកគេទាំងនោះបង្កើតបញ្ហាឧក្រឹដ្ឋកម្មជាច្រើននៅសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់ក្រសួងសន្តិសុខមាតុភូមិ ជនអន្តោប្រវេសន៍ខុសច្បាប់នៅសហរដ្ឋអាមេរិកមានប្រមាណ១៣លាននាក់នៅឆ្នាំ២០២៤កន្លងទៅ។ ផែនការបណ្តេញជនអន្តោប្រវេសន៍ខ្វះលិខិតគតិយុត្ត បានក្លាយជាបញ្ហាដ៏ក្តៅនៅក្នុងការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ