Connect with us

ព័ត៌មានអន្ដរជាតិ

កោះដ៏ល្បីល្បាញមួយក្នុងប្រទេសក្រិក រងការរញ្ជួយ ដី២០០​ដងផ្ទួនៗ

បានផុស

នៅ

ការចេញផ្សាយរបស់សារព័ត៌មាន​ CNN បានឲ្យដឹងថា សាលារៀននឹងត្រូវបិទនៅលើកោះ Santorini នៃប្រទេសក្រិក បន្ទាប់ពីរញ្ជួយដីជាបន្តបន្ទាប់ចំនួន២០០​ដង​​ផ្ទួនៗគ្នា​ បានអង្រួនតំបន់ទេសចរណ៍ដ៏ពេញនិយមនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចន្លោះពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ការរញ្ជួយដីជាង២០០ដងបានកើតឡើងរវាងកោះ Santorini និងកោះ Amorgos រួមទាំងមានការរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ ដែលជាកម្លាំងខ្លាំងបំផុត។ នេះបើយោងតាមអាជ្ញាធរ។

អាជ្ញាធរក៏បានណែនាំអ្នកស្រុកឱ្យជៀសវាងការជួបជុំគ្នាក្នុងផ្ទះធំ បិតកំពង់ផែជាច្រើន រួមទាំងកំពង់ផែចាស់របស់ Fira ដែលស្ថិតនៅខាងក្រោមរដ្ឋធានីរបស់កោះនេះ។ សាលារៀនក៏នឹងត្រូវបិទផងដែរនៅក្នុងកោះ Aegean ក្បែរនោះនៃ ទីក្រុងAnafi, រួមទាំងកោះ Ios និង កោះ Amorgos ។

ទោះយ៉ាងណា ការរញ្ជួយដីនៅលើកោះ Santorini នេះមិនមែនជារឿងចម្លែកន នោះទេ ដោយសារវាស្ថិតនៅលើតំបន់ដែលងាយរងគ្រោះរញ្ជួយដី។ ជាមួយគ្នានេះហានិភ័យនៃការរញ្ជួយមិនបញ្ឈប់មនុស្ស ៣.៤ លាននាក់ពីការមកលេងកោះនេះជារៀងរាល់ឆ្នាំទេ។

គោលដៅទេសចរណ៍វិស្សមកាលដ៏ល្បីល្បាញនេះដោយសារ តែវាមានរណ្ដៅដ៏​ធំ​រាងអឌ្ឍចន្ទដែលត្រូវបានបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយនៅជុំវិញកាលពី៣៦០០ឆ្នាំមុនត្រូវបានគេដាក់ឈ្មោះថា «កោះ Instagram» របស់ប្រទេសក្រិកដោយសារតែពន្លឺពណ៌មាសនិងទេសភាពដ៏អស្ចារ្យរបស់វា។

(រូបភាព៖ AP)

គួរបញ្ជាក់ថា កោះ Santorini គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើង Hellenic ដែលជាវាលភ្នំភ្លើងសកម្មបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ដែលមានការផ្ទុះជាង​១០០ដងក្នុងរយៈពេល៤០ម៉ឺន​ឆ្នាំកន្លងមកនេះ។

កាលពីខែកក្កដា ឆ្នាំ១៩៥៦ កោះនេះរងការរញ្ជួយដីដ៏ធំបំផុតកម្រិត ៧.៥ រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិដែលមានកម្ពស់ ២៥ ម៉ែត្រ សម្លាប់មនុស្សយ៉ាងតិច៥៣នាក់និងជាង១០០នាក់រងរបួស ខណៈផ្ទះយ៉ាងហោចណាស់មួយភាគបីនៅលើកោះនេះបានដួលរលំ៕

(រូបភាព៖ Reuters)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម