ព័ត៌មានអន្ដរជាតិ
Elon Musk កំពុងធ្វើការដើម្បីបិទ USAID ជាផ្នែកនៃប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក
មហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្រួញរដ្ឋាភិបាលសហព័ន្ធបានផ្តល់ព័ត៌មានថ្មីៗអំពីកិច្ចខិតខំប្រឹងប្រែងនេះថា លោកកំពុងធ្វើការដើម្បីបិទទីភ្នាក់ងារជំនួយបរទេសរបស់សហរដ្ឋអាមេរិក (USAID)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ខែកុម្ភៈនេះ។

លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ត្រូវបានលោក ត្រាំ ចាត់តាំងឱ្យដឹកនាំក្រុមកាត់បន្ថយការចំណាយរបស់សហព័ន្ធ។ នៅក្នុងការសន្ទនាដែលរួមមានអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Vivek Ramaswamy និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Joni Ernst បាននិយាយថាពួកគេកំពុងធ្វើការដើម្បីបិទ USAID។
លោក Musk បាននិយាយថា៖«វាហួសពីការជួសជុល» ដោយបន្ថែមថាប្រធានាធិបតី ត្រាំ យល់ស្របថាវាគួរតែត្រូវបានបិទ»។
បើតាម Reuters បានរាយការណ៍ថារដ្ឋបាលលោក ត្រាំ បានដកមន្ត្រីសន្តិសុខកំពូលពីរនាក់នៅ USAID កាលពីចុងសប្តាហ៍មុនគឺលោក John Voorhees និងអនុប្រធានរបស់គាត់គឺលោក Brian McGill បន្ទាប់ពីពួកគេបានព្យាយាមបញ្ឈប់អ្នកតំណាងមកពី DOGE របស់មហាសេដ្ឋី Musk ពីការទទួលបានសិទ្ធិចូលទៅគ្រប់គ្រងប្រព័ន្ធការងាររបស់អង្គការនេះ។

គួរបញ្ជាក់ថា USAID គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោក។ ក្នុងឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញជំនួយចំនួន៧២ពាន់លានដុល្លារទូទាំងពិភពលោកលើអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំអពីសុខភាពស្ត្រីនៅក្នុងតំបន់ជម្លោះ ដើម្បីទទួលបានទឹកស្អាត ការព្យាបាលមេរោគអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ។ អង្គការនេះបានផ្តល់៤២ភាគរយនៃជំនួយមនុស្សធម៌ទាំងអស់ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៤។
លោក ត្រាំ បានផ្តល់សិទ្ធិឲ្យក្រុមការងាររបស់លោក Musk ចូលប្រើ ឬគ្រប់គ្រងប្រព័ន្ធរដ្ឋាភិបាលជាច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា ជំនួយការលោក Musk បានរារាំងមន្ត្រីរាជការអាជីពជាច្រើនចេញពីប្រព័ន្ធកុំព្យូទ័រ ខណៈដែលខ្លួនមានទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកសហព័ន្ធរាប់លាននាក់។
លោក Musk បានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីរៀបចំទីភ្នាក់ងារដែលគេស្គាល់ថាជាការិយាល័យគ្រប់គ្រងបុគ្គលិក។ ប្រភពបានបន្ថែមថា ក្រុមមួយរួមទាំងបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ Musk បានចូលកាន់តំណែងបញ្ជាការក្នុងការិយាល័យគ្រប់គ្រងបុគ្គលិកសហរដ្ឋអាមេរិក( OPM )កាលពីថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃដែល ត្រាំ ចូលកាន់តំណែង។
ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានចាប់ផ្ដើមកំណែទម្រង់រដ្ឋាភិបាលដ៏ធំ ដោយបណ្តេញចេញ និងបញ្ឈប់មន្ត្រីរាជការរាប់រយនាក់នៅក្នុងជំហានដំបូងរបស់គាត់ឆ្ពោះទៅរកការកាត់បន្ថយការិយាធិបតេយ្យ កាត់បន្ថយការចំណាយ និងដំឡើងអ្នកស្មោះត្រង់បន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់