Connect with us

ព័ត៌មានអន្ដរជាតិ

ដើមឆ្នាំ២០២៥ កើតមានភ្លើងឆេះព្រៃដ៏សាហាវមួយទៀត នៅ អាហ្សង់ទីន

បានផុស

នៅ

ឆ្នាំ២០២៥នេះ ពិតជាកាចណាស់ ដោយភ្លើងឆេះព្រៃថ្មីដ៏សាហាវ បានវាយប្រហារប្រទេសអាហ្សង់ទីន សម្លាប់មនុស្សម្នាក់ និងបង្កការបំផ្លិចបំផ្លាញ ព្រមទាំងបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ទៀតផង។

ភ្លើងឆេះព្រៃនៅ Cajón del Azul (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Viory, ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដោយឆាបឆេះផ្ទៃដីប្រហែល ៣ ០០០ហិកតាក្នុងតំបន់ Cajón del Azul ខណៈអ្នកទេសចរក៏ត្រូវជម្លៀសជាបន្ទាន់ផងដែរចេញពីតំបន់El Guadal, Seguel rise, Mallín del Medio, La Aldea និង Zúñiga។

មូលហេតុបណ្តាលឲ្យមានអគ្គិភ័យនេះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ គ្រាន់តែគេដឹងថា អណ្តាតភ្លើងបានរាលដាលយ៉ាងលឿនដោយសារតែខ្យល់បក់ខ្លាំង និងព្រៃស្ងួត។

គ្រោះអគ្គិភ័យនេះ ធ្វើឲ្យគេនឹកឃើញដល់ភ្លើងឆេះព្រៃដ៏សាហាវនៅរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កាលពីដើមខែមករា ដែលបង្កជាវិនាសកម្មយ៉ាងធំធេង។

នៅថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈគិតតឹ្រមថ្ងៃសុក្រទី៣១ តួលេខមនុស្សស្លាប់ មាន២៩នាក់។

បើបូករួមទាំងអស់ ត្រឹមមួយខែដើមឆ្នាំនេះ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម