ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្អាកយកពន្ធលើម៉ិកស៊ិកនិងកាណាដា ៣០ថ្ងៃសិន
បន្ទាប់ពីប្រកាសចាត់វិធានការសេដ្ឋកិច្ចធ្វើឲ្យផ្អើលពិភពលោកមក ពេលនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចផ្អាកយកពន្ធលើប្រទេសម៉ិកស៊ិកនិងកាណាដា រយៈពេល៣០ថ្ងៃសិន។

ការសម្រេចចិត្តរបស់ប្រមុខសេតវិមានរូបនេះ កើតឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរ ស្តីពីការរឹតបន្តឹងព្រំដែន។ សេចក្តីប្រកាសនេះទៀតសោត កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ ដាក់ពន្ធ២៥% លើទំនិញពីម៉ិកស៊ិកនិងកាណាដា ដោយលើកឡើងពីក្តីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។
ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ លោក ត្រាំ សរសេរថា លោកបានសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum Pardo ហើយក្នុងអំឡុងពេលនោះ អ្នកស្រីបានយល់ព្រមដាក់ពង្រាយកងទ័ព ១០ ០០០នាក់ទៅព្រំដែនភាគខាងជើង។ កងទ័ពទាំងនោះ នឹងជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់និងគ្រឿងញៀន Fentanyl មិនឲ្យចូលមកសហរដ្ឋអាមេរិក។

និយាយពីកាណាដាវិញ លោកត្រាំ ក៏ផ្អាកយកពន្ធ២៥%រយៈពេល៣០ថ្ងៃសិនដែរ បន្ទាប់ពីសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី Justin Trudeau។
ជាផ្នែកនៃកិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរ, លោក Trudeau បានឯកភាពអនុវត្តវិធានការសន្តិសុខនៅតាមព្រំដែនឲ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការចំណាយប្រាក់ ១.៣ លានដុល្លារនិងបញ្ជូនទាហានបន្ថែមដើម្បីពង្រឹងសន្តិសុខព្រំដែន ដូចដែលលោកត្រាំ ឯកភាពជាមួយប្រធានាធិបតីម៉ិកស៊ិកដែរ។
ទម្រាំឈានដល់កិច្ចព្រមព្រៀង លោកត្រាំ បានគំរាមរួចទៅហើយឲ្យកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១មក បើពួកគេមិនចង់បង់ពន្ធ។
នៅដើមឆ្នាំនេះ លោក ត្រាំ បានបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដើម្បីសម្រេចបំណងនេះ។ លោកត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយបានប្រាប់អ្នកកាសែតថា ព្រំដែនគ្រាន់តែជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា បើកាណាដា ព្រមក្លាយជារដ្ឋទី៥១របស់អាមេរិកមែន មិនបាច់ខ្វល់រឿងពន្ធអ្វីទេ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ