ព័ត៌មានអន្ដរជាតិ
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងការិយាល័យអូវ៉ាល់ កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យអាមេរិកបន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ ហើយប្រទេសទាំងពីរត្រូវធ្វើកិច្ចសន្យាជាមួយគ្នា ដើម្បីកុំឲ្យទីក្រុងវ៉ាស៊ីនខ្វល់ខ្វាយ។ នេះបើតាមការចុះផ្សាយរបស់ AP។

គិតត្រឹមខែមករាឆ្នាំ២០២៥ រដ្ឋបាលអាមេរិកចាស់ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានជួយទាំងផ្នែកយោធានិងហិរញ្ញវត្ថុដល់អ៊ុយក្រែន អស់ទឹកប្រាក់ជាង ៦២ពាន់លានដុល្លារ ដើម្បីយកទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ដូច្នេះហើយ លោកត្រាំត្អូញត្អែរថា «អាមេរិកបានជួយអ៊ុយក្រែនច្រើនពេកហើយ សំខាន់ច្រើនជាងដៃគូអឺរ៉ុបណាណាទាំងអស់ អ៊ីចឹងយើងត្រូវតែមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រនិងរបស់ផ្សេងទៀតមកឲ្យយើងវិញ បើពួកគេចចង់បានជំនួយបន្ត»។
ទន្ទឹមនោះ លោក ត្រាំ លើកឡើងថា «ខ្ញុំចង់ធានាសន្តិសុខចំពោះធនធានកម្រ។ យើងដាក់ប្រាក់រាប់រយពាន់លានដុល្លាររួចទៅហើយ។ អ៊ុយក្រែនមានធនធានកម្រដ៏អស្ចារ្យ ហើយអ៊ុយក្រែនក៏សុខចិត្តដែរចំពោះរឿងនេះ»។

យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។ ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់