Connect with us

ព័ត៌មានអន្ដរជាតិ

៧០នាក់​ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​ «Iron Wall»​ របស់​អ៊ីស្រាអែល​នៅ​ West Bank

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ​កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស៧០នាក់​ក្នុង​នោះ​មាន​កុមារ ១០នាក់​នៅ​តំបន់​ West Bank​ ក្នុងរយៈពេលត្រឹមតែ​​១​ខែ​ដើមឆ្នាំនេះប៉ុណ្ណោះ ដែល​​​​​​​បង្ហាញ​ឲ្យ​ឃើញ​​នូវ​អំពើ​ហិង្សា​​​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​​​រវាងអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខរបស់ក្រសួងសុខាភិបាល​ប៉ាឡេស្ទីនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បាន​លើក​ឡើង​ថា ការវាយឆ្មក់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សជា​បន្ត​បន្ទាប់ ដូច​ជា​​ ​​៣៨នាក់នៅ​Jenin, ១៥នាក់នៅ Tubas, ៦ នាក់នៅ Nablus, ៥ នាក់នៅ Tulkarem, ៣ នាក់នៅ Hebron, ២ នាក់នៅ Bethlehem និងម្នាក់នៅ Jerusalem ខាងកើត។​ ក្រៅពីក្មេង១០នាក់ដែលត្រូវបានសម្លាប់ យោធាអ៊ីស្រាអែលក៏បានសម្លាប់ស្ត្រីម្នាក់ និងជនជាតិប៉ាឡេស្ទីនវ័យចំណាស់ពីរនាក់​ផ្សេង​ទៀត​។

យោធាអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំមួយដែលមានឈ្មោះថា «Iron Wall» នៅក្នុងទឹកដីនេះ ភ្លាមៗបន្ទាប់​ពី​បទ​ឈប់​បាញ់​នៅហ្គាហ្សា​ចូល​ជា​ធរមាន​​កាល​ថ្ងៃទី​​១៩​ខែមករា​ ដែល​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​​​​ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែលក្រុមហាម៉ាស​ចាប់​ និង អ្នក​ទោសប៉ាឡេស្ទីន​​​​រហូតដល់​២០០០​នាក់​។

ប្រតិបត្តិការ​យោធា​​របស់​អ៊ីស្រាអែល​នេះ ផ្តោតជាពិសេសទៅលើគោលដៅក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពីតំបន់ Jenin ។

លើសពីនេះកាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារចំនួន២៣​នៅក្នុងជំរុំជនភៀសខ្លួន Jenin បានបង្ខំប្រជាជន​ប៉ាឡេស្ទីនប្រហែល​១៥០០០នាក់ចេញពីជំរំ។ ទន្ទឹមនឹងនេះដែរ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងជំរំ​ជន​ភៀស​ខ្លួន Tulkarem បានជម្លៀសប្រជាជនប៉ាឡេស្ទីន​៧៥ភាគរយចេញពីតំបន់នោះ។

(រូបភាព៖ AP)

ពាក់ព័ន្ធបញ្ហានេះកាលពីថ្ងៃចន្ទ ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយ​សង្កត់ធ្ងន់ថា ប៉ាឡេស្ទីននឹងមិនទទួលយកផែនការតាំងទីលំនៅថ្មី ឬ «មាតុភូមិជំនួស»ឡើយ។

អ្នក​នាំពាក្យអាជ្ញាធរប៉ាឡេស្ទីន លោក Nabil Abu Rudeineh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីស្រាអែលកំពុងពង្រីកសង្គ្រាមលើប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ដើម្បីអនុវត្តផែនការបំលាស់ទីពលរដ្ឋ និងអនុវត្តការបោសសម្អាតជនជាតិភាគតិច»។

លោកបានបន្ថែមថា គោលនយោបាយរបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួស ត្រូវបានឃុំខ្លួន រួមទាំងបំផ្លិចបំផ្លាញប្លុកលំនៅដ្ឋានទាំងមូលនៅក្នុងជំរុំជនភៀសខ្លួន Jenin និង Tulkarem ។

គួរបញ្ជាក់ថាការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ West Bank បានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសធ្វើឡើងនៅហ្គាហ្សាកាលពីថ្ងៃទី ១៩ ខែមករា បន្ទាប់ពីមានសង្គ្រាមរយៈពេល ១៥ ខែ ដែលអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៦២០០០នាក់ រួមទាំងរាប់ពាន់នាក់ដែលកំពុងបាត់ខ្លួនដែលត្រូវបានសន្មតថាបានស្លាប់៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម