Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ប្រកាស​អាសន្ន​សន្តិសុខ​ស្បៀងអាហារ

បានផុស

នៅ

ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ បានប្រកាស​អាសន្នសន្តិសុខស្បៀង​អាហារ ដើម្បីកាត់បន្ថយតម្លៃអង្ករ​លក់​រាយ ដែលក្រុមមន្ត្រីបាននិយាយថា តម្លៃ​អង្ករ​នៅតែខ្ពស់ បើទោះបីជាមានការកាត់បន្ថយពន្ធយ៉ាងច្រើនក៏ដោយ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Francisco Tiu-Laurel រដ្ឋលេខាធិការក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកាសអាសន្ននេះអនុញ្ញាតឲ្យយើងបញ្ចេញស្តុកអង្ករដែលគ្រប់គ្រងដោយអាជ្ញាធរចំណីអាហារជាតិ ដើម្បីធ្វើ​ឲ្យ​តម្លៃ​មាន​ស្ថិរភាព និងធានាថា អ្នក​ប្រើប្រាស់​នៅ​តែ​អាច​មាន​លទ្ធភាព​ទិញ​អង្ករដែលជាអាហារសំខាន់សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់»។

លោក Francisco បាន​បន្ថែម​ថា ការ​ប្រកាស​អាសន្ន​នេះ នឹង​នៅ​តែ​អនុវត្ត​រហូត​ដល់​ស្ថានភាព​តម្លៃ​អង្ករ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

នាយកដ្ឋានកសិកម្ម បាន​ឲ្យ​ដឹង​ថា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីធ្វើសេរីភាវូបនីយកម្មការនាំចូលអង្ករ និងកាត់បន្ថយពន្ធក៏ដោយ ទីផ្សារក្នុងស្រុកមានការឆ្លើយតបយឺត ជាមួយនឹងតម្លៃលក់រាយលើសពីការរំពឹងទុក។

នាយកដ្ឋាន បានបន្ត​ថា ពាក់កណ្តាលនៃ​អង្ករ​ស្តុក​ទុកបណ្តោះអាសន្នចំនួន ៣០​ម៉ឺន​តោនដែលអាជ្ញាធរចំណីអាហារជាតិកាន់កាប់នាពេលបច្ចុប្បន្ន អាចនឹងត្រូវបានបញ្ចេញក្នុងរយៈពេល៦​ខែខាងមុខ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់គ្រាអាសន្ន និងការឆ្លើយតបគ្រោះមហន្តរាយ។

អត្រានៃការកើនឡើងតម្លៃអង្ករប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីន បានឡើងដល់កម្រិតខ្ពស់​បំផុត​​ក្នុង​រយៈពេល ១៥ឆ្នាំ គឺ ២៤,៤​% ក្នុងខែមីនាឆ្នាំ​២០២៤ តែ​បាន​ធ្លាក់​​ចុះ​មក​ត្រឹម ០,៨% នៅ​ក្នុងខែធ្នូ ដោយជួយរក្សាអតិផរណាសរុបសម្រាប់ឆ្នាំ​២០២៤ ក្នុងគោលដៅរបស់រដ្ឋាភិបាលពី ២% ទៅ ៤%។

កាលពីឆ្នាំមុន ហ្វីលីពីន បានបន្ទាបពន្ធលើអង្ករ និងបានបន្តកាត់បន្ថយពន្ធគយដែលមានស្រាប់លើទំនិញមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម