Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Yoon ប្រឈម​​​ការស៊ើ​​​​​ប​អង្កេតថ្មីៗ ខណៈ​សវនាការ​តុលាការ​ធម្មនុញ្ញ​សល់​៥ដង​ទៀត​

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ​​​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​​ បានរាយការណ៍ថា គណៈកម្មាធិការសភា​របស់ប្រទេស​កូរ៉េ​ខាងត្បូងបានចេញដីកា​​នៅ​ថ្ងៃអង្គារបង្គាប់​ឲ្យ​​នាំខ្លួន លោក Yoon Suk Yeol​ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ និង​​អតីត​រដ្ឋមន្ត្រី​ការពារជាតិ និង​មេដឹកនាំ​​យោធា​៦​រូប​​ផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រកាសច្បាប់​អាជ្ញាសឹក​បស់គាត់កាលពីដើម​ខែធ្នូឆ្នាំ​មុន។

លោក Yoon Suk Yeol​ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា គណៈកម្មាធិការពិសេសដឹកនាំដោយ​គណបក្ស​​​ប្រជាជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង ដែលស៊ើបអង្កេតការចោទប្រកាន់លើការបះបោររបស់លោក Yoon បានចេញបញ្ជាបន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និង​មេដឹកនាំ​​យោធា​​២​នាក់ផ្សេងទៀតមិនបានបង្ហាញខ្លួននៅចំពោះមុខគណៈ​កម្មាធិការ​។

តុលាការធម្មនុញ្ញក៏កំពុងបើកសវនាការលើសំណុំរឿងចោទប្រកាន់​ប្រឆាំង លោក Yoon ក្នុងអំឡុងពេលថ្ងៃដែលអតីតមេបញ្ជាការយោធាពីរនាក់ និងអតីតមន្ត្រីទីភ្នាក់ងារចារកម្មម្នាក់ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខតុលាការដើម្បីផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី។

កាលពីថ្ងៃចន្ទ ប៉ូលីសកូរ៉េខាងត្បូងបានធ្វើការវាយឆ្មក់មួយទៀតទៅលើ​​ភ្នាក់ងារ​​​សន្តិសុខប្រធានាធិបតី (PSS) ជុំវិញការចោទប្រកាន់ថា ខ្លួនបានព្យាយាមរារាំងអ្នកស៊ើបអង្កេតពីការប្រតិបត្តិដីកាដើម្បីឃុំខ្លួន Yoon កាលពីខែមុន។

​​ការ​រារាំង​​របស់​កង​កម្លាំង​សន្តិសុខ​​​​​ការ​ពារ​​​សុវត្ថិ​ភាព​ប្រធានាធិបតី​​កាល​ពី​​ខែមករា បាន​នាំ​ទៅដល់​ការ​បរាជ័យ​ក្នុងការ​នាំ​ខ្លួន​លោក Yoon ​ទៅ​សួរចម្លើ​យ ដែល​អនុវត្ត​ដោយ​​​​​​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​សម្រាប់​មន្ត្រីជាន់ខ្ពស់ (CIO)។ ប៉ុន្តែ​ទោះ​បី​មានការរារាំង​​ពី​សំណាក់​ប្រជាជន​គាំទ្រផង និង កង​អង្គរក្ស​ផង លោក​ Yoon នៅតែ​ត្រូវបាន​នាំ​ខ្លួន​កាលពីពាក់​កណ្តាលខែ​មករា។​

​ស្ថិត​ក្រោ​​ម​​ការ​ចោទ​ប្រកាន់​របស់​តុលាលារ​​ក្រុង​សេអ៊ូល លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌពីបទរំលោភអំណាច និងដឹកនាំការបះបោរ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីដំបូងគេដែលត្រូវបានចាប់ខ្លួន ហើយ​ គាត់​ក៏​ត្រូវ​ជាប់​បម្រាម​ធ្វើ​ដំណើរ​ដែរ។

Yoon ត្រូវបាននាំ​ខ្លួនជាលើកដំបូងនៅថ្ងៃទី១៥​​ខែមករា ហើយត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី១៩​ខែមករា ក្នុងការស៊ើបអង្កេតពង្រីកលើក្រឹត្យច្បាប់អាជ្ញាសឹកដែលគាត់បានការពារ ហើយ​​នៅ​ថ្ងៃទី​២៦​​ខែ​មករា​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​​ការ​បះបោរ​និង​រំលោភអំណាច​​​។

​លោក Yoon ត្រូវបានព្យួរពីតំណែងចាប់តាំងពីថ្ងៃទី ១៤​ខែធ្នូ នៅពេលដែលសភាបោះឆ្នោតចោទប្រកាន់គាត់ ហើយ​ឥឡូវនេះសំណុំរឿងរបស់គាត់គឺនៅចំពោះមុខតុលាការធម្មនុញ្ញដែលមានពេលរហូតដល់ប្រាំមួយខែដើម្បីសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងឬក៏ត្រូវដាក់គាត់ឡើងវិញ។

​ទោះបី​ជា​បែបនេះក្តី ​តាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន Korea Pro ដំណើរ​ការ​សវនាការ​​​​ប្រឆាំង​លោក Yoon ​នៅ​​តុលាការ​​ធម្មនុញ្ញ​ជិត​​បញ្ចប់​ហើយ ដោយ​នៅសល់​តែ​​៥​ដង​ទៀតប៉ុណ្ណោះ និង​ឈាន​ដល់​សេចក្តីសន្និដ្ឋាន។ ​ការ​ប្រកាស​សាលាក្រម​របស់​តុលាការ​ធម្មនុញ្ញរំពឹងធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា​ខាងមុខ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម