ព័ត៌មានអន្ដរជាតិ
អែលសាល់វ៉ាឌ័រ ព្រមទទួលយកមនុស្សគ្រប់សញ្ជាតិដែលនិរទេសចេញពីអាមេរិក ទោះអ្នកនោះ ជាឧក្រិដ្ឋជនក៏ដោយ
ប្រទេសអែលសាល់វ៉ាឌ័រ បានធានាថា ខ្លួនព្រមទទួលមនុស្សទាំងអស់ដែលត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក ដោយមិនគិតពីសញ្ជាតិ ហើយទោះអ្នកនោះជាឧក្រិដ្ឋជនបង្កអំពើហិង្សានិងជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកក៏ដោយ។

នេះគឺជាការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក្នុងអំឡុងដំណើរទស្សនកិច្ចកិច្ចទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥។
តាមការចុះផ្សាយរបស់ Daily Mail, ដំណើរទស្សនកិច្ចនេះគឺមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលទីក្រុង សាន់សាល់វ៉ាឌ័រ ធ្វើការងារបន្ថែមទៀតដើម្បីបំពេញបំណងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្របពេលប្រមុខសេតវិមានរូបនេះ កំពុងលេងចាស់ដៃខ្លាំងណាស់លើបញ្ហាពន្ធនិងអន្តោប្រវេសន៍ ចាប់តាំងពីឡើងកាន់តំណែង កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥មក។
ក្រោយលោក Rubio ជួបជាមួយប្រធានាធិបតីអែលសាល់វ៉ាឌ័រ Nayib Bukele, ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា «ក្រៅពីទទួលយកមនុស្សគ្រប់សញ្ជាតិដែលត្រូវនិរទេសចេញពីអាមេរិក, លោកប្រធានាធិបតី Bukele បានយល់ព្រមទទួលយកសមាជិកក្រុមក្មេងទំនើង អែលសាល់វ៉ាឌ័រ MS-13 ទាំងអស់ដែលមានគ្នានៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយលោកក៏សន្យាទទួលយកនិងឃុំឃាំងជនអន្តោប្រវេសន៍ខុសច្បាប់ រួមទាំងសមាជិកក្រុមជើងកាង Tren de Aragua របស់ប្រទេសវេណេស៊ុយអេឡា ក៏ដូចជាពួកបងធំអាមេរិកនិងគុយបាផ្សេងទៀតផងដែរ»។

ដំណើរទស្សនកិច្ចរបស់លោក Rubio នេះទៀតសោតគឺកើតឡើងចំពេលដែលលោក ត្រាំ ប្រកាសផ្អាកយកពន្ធលើប្រទេសម៉ិកស៊ិកនិងកាណាដា រយៈពេល៣០ថ្ងៃសិន បន្ទាប់ពីលោកពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរ ស្តីពីការរឹតបន្តឹងព្រំដែន។
ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ លោក ត្រាំ សរសេរថា លោកបានសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum Pardo ហើយក្នុងអំឡុងពេលនោះ អ្នកស្រីបានយល់ព្រមដាក់ពង្រាយកងទ័ព ១០ ០០០នាក់ទៅព្រំដែនភាគខាងជើង។ កងទ័ពទាំងនោះ នឹងជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់និងគ្រឿងញៀន Fentanyl មិនឲ្យចូលមកសហរដ្ឋអាមេរិក។
និយាយពីកាណាដាវិញ លោកត្រាំ ក៏ផ្អាកយកពន្ធ២៥%រយៈពេល៣០ថ្ងៃសិនដែរ បន្ទាប់ពីសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី Justin Trudeau។ ជាផ្នែកនៃកិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរ, លោក Trudeau បានឯកភាពអនុវត្តវិធានការសន្តិសុខនៅតាមព្រំដែនឲ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការចំណាយប្រាក់ ១.៣ លានដុល្លារនិងបញ្ជូនទាហានបន្ថែមដើម្បីពង្រឹងសន្តិសុខព្រំដែន ដូចដែលលោកត្រាំ ឯកភាពជាមួយប្រធានាធិបតីម៉ិកស៊ិកដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាណាម៉ា ប្រកាសឈរខាងអាមេរិក ដកខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ