ព័ត៌មានអន្ដរជាតិ
ព្រឹលធ្លាក់ខ្លាំងបំបែកកំណត់ត្រាវាយប្រហារកោះHokkaido ប្រទេសជប៉ុន
កោះ Hokkaido ប្រទេសជប៉ុន កំពុងជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដោយសារប្រព័ន្ធសម្ពាធទាបកំពុងកើនយ៉ាងឆាប់រហ័សនៅជុំវិញប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០៤ខែកុម្ភៈនេះ។

ក្រុមព្យាករណ៍អាកាសធាតុប្រចាំតំបន់ Sapporo បានរាយការណ៍ពីតួលេខគួរឱ្យភ្ញាក់ផ្អើល ដោយកត់សំគាល់ថាមានព្រឹលធ្លាក់លើសពី១១៥សង់ទីម៉ែត្រ នៅកោះ Hokkaido ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៩។
ឥទ្ធិពលរបស់ព្យុះព្រឹលនេះបានជំរុញឲ្យទីភ្នាក់ងារឧតុនិយមជូនដំណឹង និងការព្រមានអំពីគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះ ការដាច់ភ្លើង ដើមឈើរលំ និងបាក់ផ្ទាំងទឹកកកជាដើម។
ការធ្លាក់ព្រឹលនេះត្រូវបានគេព្យាករណ៍ថាបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបដែលរួមផ្សំជាមួយនឹងម៉ាស់ខ្យល់ក្នុងរដូវរងាខ្លាំង ដែលបង្កជារលកត្រជាក់ខ្លាំងបំផុតមួយនៅក្នុងតំបន់នេះសម្រាប់ទសវត្សរ៍នេះ។
ទោះបីប្រតិបត្តិការបោសសម្អាតព្រឹលកំពុងដំណើរការក៏ដោយ ក៏ការវាយតម្លៃដំបូងបង្ហាញថាមានការរំខានដល់បណ្តាញដឹកជញ្ជូន រួមទាំងការពន្យារពេល និងការលុបចោលការដឹកជញ្ជូនសាធារណៈផងដែរ។ ឆ្លើយតបបញ្ហានេះអាជ្ញាធរបានរួមគ្នាអនុវត្តវិធានការនានាក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ រួមទាំងការបិទផ្លូវ និងការបង្កើនការត្រៀមខ្លួនរបស់សេវាសង្គ្រោះបន្ទាន់។
ការព្យាករណ៍អាកាសធាតុបង្ហាញថា ភាពត្រជាក់នេះអាចបន្តកើតមាន ជាមួយនឹងការធ្លាក់ព្រឹលបន្ថែមទៀតមិនត្រឹមតែនៅទូទាំងកោះ Hokkaido ប៉ុណ្ណោះទេ ប៉ុន្តែនឹងរីករាលដាលទៅភាគខាងត្បូងបន្តទៀត។ ការធ្លាក់ព្រឹលអាចមានក្នុងបរិមាណលើសពី៥០សង់ទីម៉ែត្រនៅទូទាំងតំបន់នានា ខណៈតំបន់ដូចជាតំបន់ Hokuriku និង Tohoku អាចមានព្រឹលធ្លាក់ដល់ទៅ១០០សង់ទីម៉ែត្រ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?