Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញវីរុសកាចសាហាវមួយប្រភេទ លើទឹកដីអាមេរិក ជាលើកដំបូង

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលវីរុសកាចសាហាវមួយប្រភេទ ត្រូវបានរកឃើញលើកដំបូងលើទឹកដីសហរដ្ឋអាមេរិក ជំរុញឲ្យមានការភ័យខ្លាចថា វាអាចបង្ករោគរាតត្បាតជាសកលថ្មីទៀត។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺវីរុស Camp Hill ដែលជាពូជនៃមេរោគ Henipavirus មានប្រភពដើមចេញពីសត្វប្រចៀវ។ សម្រាប់ Henipavirus គឺជាមេរោគដែលមានអត្រាមរណៈរហូតដល់ទៅ៧០%ឯណោះ ប៉ុន្តែចំពោះ Camp Hill វិញ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងថាតើ វាមានអត្រាមរណៈប៉ុន្មានភាគរយ ឬថាតើមានចេញរោគសញ្ញាអ្វីខ្លះទេ។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥, ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Camp Hill ក្នុងខ្លួនសត្វកណ្តុរនៅរដ្ឋ Alabama ហើយព្រមានថា វាអាចមានឱកាសចម្លងមកមនុស្សបានគ្រប់ពេល។

តាមពិតទៅ Camp Hill ត្រូវបានរកឃើញដំបូងក្នុងខ្លួនសត្វប្រចៀវនៅប្រទេសអូស្រ្តាលី រាប់ឆ្នាំមកហើយ តែទើបពេលនេះប៉ុណ្ណោះ ដែលវាត្រូវបានគេប្រទះជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក។

ដ្បិតតែគេមិនទាន់ដឹងច្បាស់អំពីមេរោគនេះក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តបានមើលឃើញពីភាពស្រដៀងគ្នារបស់វា ជាមួយវីរុស Henipavirus។

Henipavirus មានចេញរោគសញ្ញាដូចជា គ្រុនក្តៅ អស់កម្លាំង ក្អក មិនឃ្លានចំណី ស្រវាំងភ្នែក និងចង្អោរ ហើយវាក៏ធ្លាប់បង្កការឆ្លងរាលដាលដែរនៅប្រទេសចិន កាលពី២ឆ្នាំមុន។

ម្យ៉ាងវិញទៀត អង្គការសុខភាពពិភពលោក ធ្លាប់ប្រកាសហើយថា Henipavirus គឺមានអត្រាមរណភាពខ្ពស់ជាង កូវីដ-១៩ទៅទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិនរកឃើញវីរុសថ្មីនៅក្នុងសមុទ្រប៉ាស៊ីហ្វិកជ្រៅបំផុត មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្ម
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​​កំណើនសេដ្ឋកិច្ចចិន​អាច​ធ្លាក់ចុះ ដោយសារបញ្ហា​ពីពន្ធរបស់​ ត្រាំ

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិក ឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ

ចរាចរណ៍៦ នាទីutes មុន

ច្បាប់៖ ស្រវឹងស្រាបើកបុកគេស្លាប់  ត្រូវជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យពី១០លាន ទៅ២៥លានរៀល

អគ្គិភ័យ
សន្តិសុខសង្គម៦ នាទីutes មុន

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ស្នើឲ្យពល​រដ្ឋហៅទៅលេខ Hotline 118 ពេលកើតមានគ្រោះអគ្គិភ័យដើម្បីទប់ស្កាត់ទាន់ពេលវេលា

សន្តិសុខសង្គម៩ នាទីutes មុន

រយៈពេល៤ថ្ងៃ មានយានយន្តល្មើស ៣២៦គ្រឿងត្រូវបានផាកពិន័យ

Sokha Hotels

ព័ត៌មានពេញនិយម