Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ! ឥណ្ឌូណេស៊ី កំពុង​ចរចា​ទិញ​មីស៊ីល​ល្បឿន​លឿន​ពី​ឥណ្ឌា ទុក​កម្លា​ចិន

បានផុស

នៅ

ឥណ្ឌូណេស៊ី និង​ឥណ្ឌា កំពុង​ចរចា​គ្នា​រឿង​ទិញ​លក់​មីស៊ីល​គ្រូស​​ល្បឿន​លឿន BrahMos ក្នុង​តម្លៃ​ប្រមាណ​ជា ៤០០​លាន​ដុល្លារ។ បើ​សម្រេច​មែន នោះ​ឥណ្ឌូណេស៊ី​នឹង​ក្លាយ​ជា​ប្រទេស​ទី​២​នៅ​អាស៊ាន​បន្ទាប់​ពី​ហ្វីលីពីន ដែល​បាន​ទិញ​មីស៊ីល​ប្រភេទ​នេះ​ពី​ឥណ្ឌា។

(រូបថត៖ BrahMos)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ DW កាល​ពី​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ កិច្ច​ចរចា​នេះធ្វើឡើង​នៅ​ក្នុង​អំឡុង​ដំំណើរ​ទស្សនកិច្ច​​កាល​ពី​ពេល​ថ្មីៗ​របស់ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​លោក Prabowo Subianto ទៅ​កាន់​ប្រទេស​ឥណ្ឌា និង​បាន​ជួប​ជាមួយ​លោក​​នាយករដ្ឋមន្ត្រី Narendra Modi និង​នាយក​ប្របត្តិ​ក្រុមហ៊ុន BrahMos លោក Jaiteerth Joshi។

មីស៊ីល BrahMos ត្រូវ​បាន​អភិវឌ្ឍ​រួម​គ្នា​ដោយ​ឥណ្ឌា និង​រុស្ស៊ី ហើយ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​​អាស៊ី​អាគ្នេយ៍​ និង​មជ្ឈិមបូព៌ា ដែល​កំពុង​រក​មើល​ប្រភេទ​មីស៊ីល​​បំពាក់​លើ​នាវា និង​​នៅ​​លើ​ឆ្នេរ​សមុទ្រ។

ក្រុម​អ្នក​ជំនាញ ជឿជាក់​ថា ការ​ទិញ​មីស៊ីល​​គឺ​ជា​យុទ្ធសាស្ត្រ​​ដ៏​ទូលំទូលាយ​មួយ​របស់​​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​អំណាច​ដែន​សមុទ្រ និង​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន ខណៈ​កំពុង​មាន​ការ​កើន​ឡើង​នៃ​ជម្លោះ និង​ក្ដី​ព្រួយ​បារម្ភ​អំពី​សន្ដិសុខ​​​ចំពោះ​មហិច្ឆតា​​ ក៏​ដូចជា​ការ​អះអាង​របស់​ប្រទេស​ចិន​នៅ​ក្នុង​​តំបន់។

ចិន កំពុង​ប្រើ​ប្រាស់​យុទ្ធសាស្ត្របង្ខិតបង្ខំ និងការកសាងកម្លាំងយោធា​ ដើម្បី​អះអាង​នូវ​ការ​ទាមទារ​ទឹក​ដី​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះបីជាមានការទាមទារ​​ផង​ដែរដោយព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក៏ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម