ព័ត៌មានអន្ដរជាតិ
Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ
ពិតជារឿងមិនធម្មតាទេ ដែលយន្តហោះចម្បាំងរុស្ស៊ី Su-30SM តម្លៃប្រហែល៥០លានដុល្លារអាមេរិក បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-27 របស់អ៊ុយក្រែន ក្នុងចម្ងាយរហូតដល់ទៅ១៣០គីឡូម៉ែត្រ។

តាមការចុះផ្សាយរបស់ Bulgarian Military កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥, យន្តហោះរុស្ស៊ី បានប្រើមីស៊ីល R-37M ដើម្បីបាញ់យន្តហោះតម្លៃ៣០លានដុល្លាររបស់អ៊ុយក្រែន ខណៈពេលគោលដៅរៀបនឹងទម្លាក់គ្រាប់បែក។
ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ ប៉ុន្តែមិនបកស្រាយលម្អិតឡើយថាតើ ការវាយប្រហារនេះកើតឡើងនៅទីតាំងណា។ លើសពីនេះ រុស្ស៊ីថែមទាំងសរសើរមីស៊ីល R-37M ថា មានសមត្ថភាពខ្ពស់និងបាញ់ចំគោលដៅច្បាស់ៗ ទៀតផង។
យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា «យន្តហោះចម្បាំង Su-27 របស់អ៊ុយក្រែនដែលធ្លាក់ គឺជាកម្មសិទ្ធិរបស់កងពលតូចទ័ពអាកាសលេខ៨៣១ ដែលឈរជើងនៅមូលដ្ឋាន Mirgorod ក្នុងខេត្ត Poltava»។
រីឯអ៊ុយក្រែនឯណោះ បានបញ្ជាក់ថា នៅថ្ងៃមានការវាយប្រហារនេះ កាពីទែនរបស់ខ្លួនម្នាក់ឈ្មោះ Ivan Bolotov បានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្ម។
សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែល រុស្ស៊ីបំពាក់ R-37M លើយន្តហោះចម្បាំង។ កាលមុន មីស៊ីលប្រភេទនេះ ក៏ត្រូវបានបំពាក់ជាមួយ MiG-31BM និង Su-35S ដែរ ក្នុងប្រតិបត្តិការល្បាតលើដែនអាកាសអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ីដ៏ថ្មីសន្លាងមួយគ្រឿងតម្លៃ ៦៥លានដុល្លារ ត្រូវអ៊ុយក្រែន កម្ទេច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ