Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

បានផុស

នៅ

ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។ មិនត្រឹមប៉ុណ្ណឹង ​លោកត្រាំ ក៏ប្រកាសឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាទៀតដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Le Monde បារាំង, សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកចោទថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ព្រមទាំងចោទថា វាមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។

នេះមិនមែនទើបលើកដំបូងទេ ដែលលោក ត្រាំ ដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពោលគឺលោកបានធ្វើរឿងដដែលនេះ កាលពីឡើងកាន់តំណែងអាណត្តិទី១ ដោយលើកហេតុផលដូចគ្នា។

និយាយពី UNRWA, វាគឺជាទីភ្នាក់ងារសំខាន់ដែលផ្តល់ជំនួយសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាចំពេលមានគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ប៉ុន្តែ UN បានបណ្តេញបុគ្គលិកជាច្រើននាក់រួចទៅហើយកាលពីឆ្នាំមុន ក្រោយស៊ើបឃើញថា ពួកគេអាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។

សូមបញ្ជាក់ថា អាមេរិក គឺជាអ្នកឧបត្ថម្ភធំចំពោះ UNRWA ដោយគិតត្រឹមឆ្នាំ២០២១ អាមេរិកបានជួយជាលុយជាង ៣៣៨លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០២៣ អាមេរិក បានបន្ថយជំនួយមកនៅត្រឹម ១៥៤លានដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អែលសាល់វ៉ាឌ័រ ព្រមទទួលយកមនុស្សគ្រប់សញ្ជាតិដែលនិរទេសចេញពីអាមេរិក ទោះអ្នកនោះ ជាឧក្រិដ្ឋជនក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម