ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អាមេរិក នឹងកាន់កាប់តំបន់ហ្គាហ្សា
ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅសេតវិមាន, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើកឡើងថា សហរដ្ឋអាមេរិកនឹងកាន់កាប់ជ្រោយហ្គាហ្សា ហើយអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥, លោកត្រាំនិយាយថា យើងមិនអាចដើរតាមដានចាស់បានឡើយ បើមិនដូច្នេះទេ ប្រវត្តិសាស្ត្រនឹងកើតឡើងម្តងទៀត។ ហ្គាហ្សា ដិតដាមដោយការស្លាប់និងការបំផ្លិចបំផ្លាញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ស្របពេលជាមួយគ្នានោះ លោកត្រាំ ហៅទឹកដីប៉ាឡេស្ទីនថា «សំណាងអាក្រក់» ហើយអះអាងថា ប្រជាជន ១.៨លាននាក់នៅទីនោះចង់ចាកចេញទៅរស់នៅប្រទេសផ្សេងទៀត។ លោកនិយាយថា ពួកគេរស់នៅយ៉ាងវេទនា ហើយគួរតែចាកចេញ។ ប្រសិនបើពួកគេចាកចេញ នោះពួកគេនឹងមិនត្រូវបានបាញ់សម្លាប់ទេ។ ហេតុផលតែមួយគត់ដែលប្រជាជនរស់នៅក្នុងតំបន់ហ្គាហ្សាគឺព្រោះតែ ពួកគេគ្មានជម្រើស។
សន្និសីទនេះកើតឡើងបន្ទាប់ពីលោកត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយប្រកាសឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាទៀត។
សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក គឺដោយសារតែលោកចោទថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ព្រមទាំងចោទថា វាមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។
នេះមិនមែនទើបលើកដំបូងទេ ដែលលោក ត្រាំ ដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពោលគឺលោកបានធ្វើរឿងដដែលនេះ កាលពីឡើងកាន់តំណែងអាណត្តិទី១ ដោយលើកហេតុផលដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ