Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត​ជួប​រឿងអកុសល​ទៀតហើយ ព្រោះ​ការ​បាញ់​ប្រហារ​​ក្នុង​​សាលា​រៀន​សម្លាប់​មនុស្ស​១០នាក់​​​​

បានផុស

នៅ

មនុស្សយ៉ាង​តិច​​១០នាក់ត្រូវបានសម្លាប់រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើង​ផង​ នៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលអប់រំមួយនៅភាគខាងលិចប្រទេសស៊ុយអែត។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានពណ៌នាអំពីការវាយប្រហារនៅសាលា Risbergska ក្នុងទីក្រុង Orebro ចម្ងាយ២០០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីស្តុក​ខុម (Stockholm) ថាវាជា​«ការបាញ់ប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រស៊ុយអែត»។

ការបាញ់ប្រហារដ៏ធំនេះបានកើតឡើងកាលពី​យប់​ថ្ងៃអង្គារវេលាម៉ោង ១២:៣៣ នាទី​នៅមជ្ឈមណ្ឌលអប់រំមនុស្សពេញ​វ័យ​ដែល​បណ្ដុះបណ្ដាលអ្នកដែលមិនបានបញ្ចប់ការសិក្សានៅថ្នាក់បឋមសិក្សាឬអនុវិទ្យាល័យក្នុងទីក្រុង Orebro។

ប៉ូលិសបានរាយការណ៍បឋម​ថា មនុស្សយ៉ាងតិចប្រាំនាក់ត្រូវបានបាញ់សម្លាប់។ ប៉ុន្តែនៅក្នុងការ​​ធ្វើ​បច្ចុប្បន្ន​ភាព​ (update) ប៉ុន្មានម៉ោងក្រោយមក មានមនុស្សប្រហែល​១០នាក់ត្រូវបានសម្លាប់ តែមិនបានផ្តល់ចំនួនច្បាស់លាស់នោះទេ ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗដែរ​។

អ្នកនាំពាក្យមន្ទីរពេទ្យ បាននិយាយថា ក្នុងចំណោមអ្នករបួស៥នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Orebro ម្នាក់​បានរងរបួសស្រាលខណៈដែល៤​នាក់ត្រូវបានវះកាត់។

ក្នុង​សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់និងបាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង។ ករណីនេះមិនមានការសង្ស័យពាក់ព័ន្ធនឹង «អំពើភេរវកម្ម» នោះទេ ហើយឧប្បត្តិហេតុនេះស្ថិតនៅក្នុងបទល្មើសប៉ុនប៉ង​មនុស្ស​ឃាត និងបទល្មើសអាវុធដែលមានស្ថានទម្ងន់ទោសធ្ងន់។

(រូបភាព៖ Reuters)

ពាក់ព័ន្ធបញ្ហានេះព្រះមហាក្សត្រស៊ុយអែតព្រះអង្គម្ចាស់ Carl XVI Gustaf បានមានបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា ទ្រង់បានទទួលព័ត៌មាននៃការបាញ់ប្រហារនេះ ហើយ​ទ្រង់​ចាត់​ទុក​ថា​ជារឿងគួរឲ្យសោកស្ដាយបំផុត។ ទ្រង់មានបន្ទូលថា «យប់នេះ យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិនៃសព។ នៅពេលនេះ យើងក៏មានទុក្ខដូចអ្នកអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាអ្នកផ្សេងទៀតដែលរងផលប៉ះពាល់ផងដែរ»។

ប្រទេសស៊ុយអែតកំពុងប្រឈមនឹង​កើន​ឡើង​​នៃការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកដែលបង្កឡើងដោយបញ្ហាឧក្រិដ្ឋកម្មរបស់ក្រុមប្រដាប់អាវុធ ប៉ុន្តែការវាយប្រហារដ៏សាហាវនៅសាលារៀនគឺកម្រណាស់។ យោងតាមក្រុមប្រឹក្សាជាតិ​ស៊ុយអែត​សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្មបានឱ្យដឹងថា មាន​តែមនុស្ស​១០នាក់ប៉ុណ្ណោះត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចំនួនប្រាំពីរនៅសាលារៀនរវាងឆ្នាំ ២០១០ និង ២០២២។

ទោះបី​ការ​វាយ​ប្រហារ​នៅ​សាលា​គឺ​ជា​រឿង​កម្រ​ក្នុង​ប្រទេស​ស៊ុយអែត ប៉ុន្តែមាន​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅខែមីនា ឆ្នាំ ២០២២ សិស្សអាយុ​១៨ឆ្នាំម្នាក់បានចាក់សម្លាប់គ្រូបង្រៀនពីរនាក់នៅវិទ្យាល័យ​មួយក្នុងទីក្រុង Malmo។

កាលពីពីរខែមុនក្មេង​ប្រុស​​អាយុ១៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានយកកាំបិតចាក់សិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ទៀតរបួសនៅសាលាមួយក្នុង​ទីក្រុង Kristianstad៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម